ព្រះសង្ឃ​មួយអង្គ​យក​ញញួរ​ដំ​ជញ្ជាំង រអិល​ព្រះបាត ធ្លាក់ចំ​ឈើ សុគត​នៅ​មន្ទីរពេទ្យ​ពោធិ៍សាត់​

24-October-2017 | ដោយ ពល បញ្ញា

​ពោធិ៍សាត់ ៖ ព្រះសង្ឃ តេជគុណ​ព្រះនាម ង៉ែត មុនី​សុខ​ហេង មាន​ព្រះជន្ម ៣៦​ព្រះវស្សា គង់នៅ​វត្ត​កែវ​វិជ័យ បាន​យក​ញញួរ​មួយ​ទម្ងន់​០៥​គីឡូក្រាម ទៅ​ដំ​ជញ្ជាំង​ថ្ម ដែល​ចាស់​ទ្រុឌទ្រោម ខណៈនោះ ក៏​រអិល​ព្រះបាត ធ្លាក់​មក​ដី ត្រូវ​នឹង​ឈើ ចំ​ទ្រូង​ខាងឆ្វេង បណ្តាល​សុគត ពេល បញ្ជូន​ដល់​មន្ទីរពេទ្យបង្អែក​ពោធិ៍សាត់ ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​០៦​និង​១០​នាទី​ល្ងាច ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​កណ្តៀង ឃុំ​កណ្តៀង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។​

តាម​ការ​ឲ្យ​ដឹង​ពី​គណកម្មការ​អាចារ្យវត្ត​កែវ​វិជ័យ លោកតា ស្មោញ លាង បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ព្រះសង្ឃ​ព្រះនាម ង៉ែត មុនី​សុខ​ហេង គង់នៅ​វត្ត​មុនី​សាគរ ហៅ​វត្ត​រាំង​ទិល​ស្ថិតក្នុង​ ភូមិ​រាំង​ទិល ឃុំ​រាំង​ទិល ស្រុក​កណ្តៀង ព្រះសង្ឃ​អង្គ​នេះ​ត្រូវបាន​គណៈកម្មការ​និមន្ត​ព្រះអង្គ មក​គង់នៅ​វត្ត​កែវ​វិជ័យ លុះដល់​ថ្ងៃកើតហេតុ ព្រះសង្ឃ គណៈកម្មការ ពុទ្ធ​បរិ​ស័​ទ្ធ​បានឃើញ​កុ​ដិ​មួយ មាន​សភាព​ទ្រុឌទ្រោម គិតថា​នឹង​សាងសង់​ថ្មី ខណៈនោះ​គណៈកម្មការ និង​ព្រះសង្ឃ ក៏នាំគ្នា​រុះរើ ព្រះសង្ឃ​រងគ្រោះ​បាន​យក​ញញួរ ឡើងទៅ​ដំ​ជញ្ជាំង​ដែលមាន​កំពស់​០២​ម៉ែត្រ មាន​ស្នាម​ប្រេះស្រាំ​ស្រាប់ នៅពេល​ព្រះសង្ឃ​លើក​ញញួរ​ដំ​ជញ្ជាំង​ក៏​រអិល​ព្រះបាត ធ្លាក់​មក​ដី ចំ​ឈើ​នៅ​ពីក្រោម ត្រូវ​ដើមទ្រូង​ខាងឆ្វេង សន្លប់​បាត់បង់​វិញ្ញាណ ព្រះសង្ឃ និង​គណៈកម្មការ ឃើញ​ហេតុដូចនេះ ក៏​នាំគ្នា​បញ្ជូន​ព្រះសង្ឃ​ព្រះនាម ង៉ែត មុនី​សុខ​ហេង មក​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍សាត់ ខណៈ​បញ្ជូន​មកដល់​មន្ទីរពេទ្យ​ព្រះសង្ឃ អង្គ​នេះ ក៏បាន​សុគត​តែម្តង ៕

ចំនួនអ្នកទស្សនា

    20620697

  • ថ្ងៃនេះ7431
  • ម្សិលមិញ9421
  • សប្តាហ៍នេះ63091
  • ខែនេះ178241
  • ឆ្នាំនេះ178241
  • សរុប20620697