ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងប៉ុស្តិ៍ ឃាត់ខ្លួនជាក់ស្តែងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង២០និង១០នាទី នៅចំណុចផ្ទះជួលលេខ១៥០ បន្ទាយដើមត្នោត ផ្លូវជាតិលេខ៥ ក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះ១។
លោកវរសេនីយ៍ឯក ទៀង ចាន់សា អធិការខណ្ឌឫស្សីកែវបានឲ្យដឹងថាជនសង្ស័យទាំង២នាក់រួមមានទី១-ឈ្មោះ ម៉េត មូសសើ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិ៤ សង្កាត់ច្រាំចំរេះ១ មុខរបរមិនពិតប្រាកដ(ជួញដូរ)និងទី២-ឈ្មោះ ង្វៀង យ៉ាំងមួយ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលខាងលើ មខរបរមិនពិតប្រាកដ (ជួញដូរ)។
សម្ភារៈដកហូតមានៈ ក្រាមពណ៌សថ្លាចំនួន ២កញ្ចប់ធំល្មម, ក្រាមពណ៌ផ្កាឈូកចំនួនមួយកញ្ចប់ធំល្មម, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ដាវកែឆ្នៃចំនួនមួយដើម, ប្រាក់ចំនួនដប់ម៉ឺនរៀល។
បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ៕