ស្ត្រី​ម្នាក់​យកលុយ​ប្តី​ទៅ​លាក់ រួច​ទៅប្តឹង​នគរបាល​ថា មាន​ចោរ​ចូល​ប្លន់ ផ្អើល​នគរបាល​ខណ្ឌទួលគោក​

24-October-2017 | ដោយ ពល បញ្ញា

​ភ្នំពេញ ៖ លោក​វរសេនីយ៍ត្រី ស៊ឹម ពិ​សិទ្ធិ អធិការរង​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​២១​និង​១០​នាទី មាន​ករណី​បំ​ភ្លើ​ស​សភាពការណ៍​ថា​ចោរប្លន់​លុយ នៅ​ចំណុច​ផ្ទះ​លេខ​៦៨ EO ផ្លូវ​លេខ​១១០ ក្រុមទី​៧ ភូមិ​៣ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​លោក​អធិការរង​បន្តថា​ជន បំ​ភ្លើ​ស​សភាពការណ៍​ខាងលើ​ឈ្មោះ ស៊ុន រដ្ឋា ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៦៨Eo ផ្លូវ​លេខ​១១០ ក្រុមទី​៧ ភូមិ​៣ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មាន​ប្ដី​ឈ្មោះ ង៉ែត ញ៉ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ យាម​ក្រុមហ៊ុន​ហនុមាន ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ (​ជា​ម្ចាស់​លុយ )​។​
​លោក​វរសេនីយ៍ត្រី ស៊ឹម ពិ​សិទ្ធ បញ្ជាក់ថា​មុនពេល​កើតហេតុ​ឈ្មោះ ស៊ុន រដ្ឋា ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ជនជាតិខ្មែរ ឆ្លៀតពេល​ប្ដី មិន​នៅផ្ទះ​បាន​បំ​ភ្លើ​ស​សភាពការណ៍​ថា​ចោរប្លន់​យកលុយ​នៅក្នុង​ផ្ទះ​អស់​ចំនួន​១០០០​ដុល្លារ​និង​៨០០,០០០​រៀល ដោយ​ចោទថា​មាន​ជនល្មើស​២​នាក់មក​ចូល​យក​កូនកាំបិត​ភ្ជង់​ប្លន់​យកលុយ​ខាងលើ​ហើយ​គេចខ្លួនបាត់ ហើយ​ឈ្មោះ ស៊ុន រដ្ឋា បានមក​ប្ដឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​៣ ។​

​តាម​ការបំភ្លឺ​អះអាង​របស់​ឈ្មោះ ជន បញ្ញា​រស្មី ភេទ​ប្រុស អាយុ​៨​ឆ្នាំ ជា​ចៅ​ដែល​រស់នៅ​ជាមួយ​ឈ្មោះ ស៊ុន រដ្ឋា ជា​យាយ បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រហែល ២​និង​២០​នាទី​រសៀល ខ្លួន​បានឃើញ​យាយ​ខ្លួន​ឈ្មោះ ស៊ុន រដ្ឋា ឆ្លៀតពេល​ជីតា​ខ្លួន​ឈ្មោះ ង៉ែត ញ៉ កំពុងតែ​ដេកលក់​នៅផ្ទះ​ហើយ​បាន​ទុក​កូនសោរ​កេស​ដាក់​លុយ​នៅជាប់​កង់ ភ្លាមនោះ​ជីដូន​ខ្លួន​ឈ្មោះ ស៊ុន រដ្ឋា បាន យក​កូនសោរ​កេស​យកទៅ​ចម្លង​ទុក​សម្រាប់​យកលុយ​ជីតា​របស់ខ្លួន លុះ​មកដល់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រហែល ៩ យប់​ឆ្លៀតពេល​ជីតា​ខ្លួន​ទៅ​យាម​ជា​សន្តិសុខ​យាយ​របស់ខ្លួន​ក៏បាន យក​កូនសោរ​កេស​ដែល​ចម្លង​រួចហើយ​យកលុយ​ចំនួន​២​ដុំ​ដាក់​នៅក្នុង​ថង់​ពណ៌​ខ្មៅ រួច​យាយ​របស់ខ្លួន​ឈ្មោះ ស៊ុន រដ្ឋា ក៏​យក លុយ​ទៅ​លាក់ទុក​បាត់ រួច​យាយ​ក៏​មក​រើកកាយ​ខោអាវ​នៅក្នុង​ផ្ទះ​ធ្វើ​ដូច មាន​ចោរ​ចូល​ប្លន់ ហើយ​នាំ​រូប​ខ្លួន​មក​ទីស្នាក់ការ​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​៣ ថា​មាន​ចោរ​ចូល ប្លន់​យកលុយ ទើប មាន​សមត្ថកិច្ច​ចុះទៅ​កន្លែងកើតហេតុ​តែម្ដង​។ នៅ​ក្នុងផ្ទះ​របស់ខ្លួន​គឺ​ជីតា​ខ្លួន​ជា​អ្នក​ទុកដាក់​លុយកាក់​និង​កូនសោរ​កេស​ដាក់​លុយ ។​
​លោក​អធិការ​រ​បន្តថា ចំពោះ​ស្ត្រី​ដែល​បំ​ភ្លើ​ស​សភាពការណ៍​កំពុង​សំ​គោលការណ៍​ពី​លោក​អធិការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ឬ​យ៉ាងណា ៕

ចំនួនអ្នកទស្សនា

    20620567

  • ថ្ងៃនេះ7301
  • ម្សិលមិញ9421
  • សប្តាហ៍នេះ62961
  • ខែនេះ178111
  • ឆ្នាំនេះ178111
  • សរុប20620567