រថយន្ត​លុច​ស៊ី​ស​ER300​ឡើង​វ៉ា​ធ្លាក់​ផ្លូវ បុក​បាក់​សសរ​សំ​យ៉ាប​ផ្ទះ​តែ​គ្មាន​អ្នករងរបួស​

30-October-2017 | ដោយ ពល បញ្ញា

បន្ទាយមានជ័យ ៖ រថយន្ត​លុច​ស៊ី​ស​ER300​ឡើង​វ៉ា​ធ្លាក់​ផ្លូវ​បណ្តាល​បុក​បាក់​សសរ​សំ​យ៉ាប​ផ្ទះ តែ​គ្មាន​អ្នករងរបួស​ដែល​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​គោក​ស្វាយ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី​។

​អ្នកឃើញ​ហេតុការណ៍​បាន​ប្រាប់ថា នៅពេល​គ្រោះថ្នាក់​ចរាចរណ៍​កើត​គឺមាន​រថយន្ត​ធុន LEXUS ER300​ដែល​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2A-6606 បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ទិសដៅ​ពី​ជើង​មក​ត្បូង​ហើយ​បាន​ឡើង​វ៉ា​រថយន្ត​ច្នៃ​មួយគ្រឿង​អូស​រ៉ឺម៉ក​ដឹក​ទូក​មកពី​ប្រណាំង​បាន​ជួប​ឧបសគ្គ​ខាងមុខ​បានគេច​ទៅ​ប៉ះ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ទៀតហើយ​រេ​ចង្កូត​ទៅបុក​សសរ​សំ​យ៉ាប​ផ្ទះ​បាក់​អស់​មួយ​។​

​ក្រោយពេល​គ្រោះថ្នាក់​ច​រា​រណ៍​កើតឡើង​គ្មាន​អ្នករងរបួស​ឡើយ​តែ​ឃើញ​រថយន្ត​ដែល​បង្ក​បណ្តាល​ខ្ទិច​ខាងមុខ​និង​បាក់​សសរ​សំ​យ៉ាប​ផ្ទះ​អស់​មួយ​និង​ប៉ះ​រថយន្ត​មួយគ្រឿង​ទៀត តែ​ម្ចាស់​រថយន្ត​ដែល​បង្ក​មិនបាន​រត់​ឬ​គេចខ្លួន​ទៅណា​ឡើយ​។ ហើយ​កំពុង​ឈ​ដោះស្រាយ​ជាមួយ​ម្ចាស់ផ្ទះ​បាក់​សសរ​សំ​យ៉ាប​ផ្ទះ​អស់​១​ដើម និង​រថយន្ត​ម៉ាក់​ហាយ​ឡែ​ន​ឌ័​រ​១​គ្រឿង​ដែល​ខូចខាត​បន្តិចបន្តួច​។​

​នៅពេល​គ្រោះថ្នាក់​ចរាចរណ៍​ភ្លាមៗ​មិនឃើញ​មាន​កម្លាំង​នគ​បាល​ចរាចរណ៍​ណាមួយ​មក​ធ្វើការ​វាស់វែង​ឡើយ​គឺ​ឃើញ​ម្ចាស់​រថយន្ត​ដែល​បង្ក​កំពុង​ដោះស្រាយ​ជាមួយ​ជនរងគ្រោះ ៕


ចំនួនអ្នកទស្សនា

    20621077

  • ថ្ងៃនេះ7811
  • ម្សិលមិញ9421
  • សប្តាហ៍នេះ63471
  • ខែនេះ178621
  • ឆ្នាំនេះ178621
  • សរុប20621077