ឃើញ​ពី​ស្ថានភាព​សាលារៀន​មាន​ភាព​ចាស់​ទ្រុឌទ្រោម​លោកជំទាវ ញ៉ែម សា​ខន និង​ជំទាវ ម៉ៅ ម៉ា​ល័យ បាន​ជួយ​អគារសិក្សា​១​ខ្នង​៥​បន្ទប់​

30-October-2017 | ដោយ ពល បញ្ញា

បន្ទាយមានជ័យ ៖ អគារសិក្សា​មួយ​ខ្នង ដែលមាន ៥​បន្ទប់ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក​ជំទាវ ញ៉ែម សា​ខន និង​ជំទាវ ម៉ៅ ម៉ា​ល័យ ត្រូវបាន​បញ្ចុះបឋមសិលា​សាងសង់​កាលពី​រសៀល​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​សាលា​ឧបសម្ព័ន្ធ​ព្រែករ​ពៅ​ស្ថិត​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី​។​

​លោក ដា ស៊ី​ណង់ អភិបាលរង​ស្រុក​មង្គល​បូរី​បាន​មានប្រសាសន៍​រាយ​ការ​ថា សាលា​ឧបសម្ព័ន្ធ​ព្រែករ​ពៅ​អគារ​ចាស់​ធ្វើ​អំពី​ឈើ​ជញ្ជាំង​ក្តា​ប្រក់​ស័ង្កសី ហើយ​បាន​កសាងឡើង​រយៈពេល​យូរ​មកហើយ​រហូត​ពេលនេះ​មាន​សភាព​ទ្រុឌទ្រោម​នៅ​រដូវវស្សា​ទឹក​លិច​ស្ទើរ​រាល់​ឆ្នាំ​បណ្តាល​សិស្ស​ខាត​ពេលវេលា​សិក្សា​។​

លោក​បាន​បញ្ជាក់ថា ដោយ​ឃើញ​ពីស​ភាព​អគារសិក្សា​មាន​ភាព​ចាស់​ទ្រុឌទ្រោម​និង​សិស្ស​ជួប​ការលំបាក់​នៅ​រដូវវស្សា​ទឹក​លិច​អាជ្ញាធរ​ស្រុក​បានស្នើរ​សុំ​លោកជំទាវ​លោកជំទាវ ញ៉ែម សា​ខន និង​ជំទាវ ម៉ៅ ម៉ា​ល័យ​ បាន​សន្យា​ជួយ​អគារសិក្សា​១​ខ្នង​៥​បន្ទប់​កសាង​អំពី​ថ្ម​ប្រក់​ក្បឿង​ត្រូវបាន​បញ្ចុះ​បឋម​សីលា​សាងសង់​នៅពេលនេះ​។​

​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍​ថ្លែង​អំណ​គុណ​ចំពោះ​លោកជំទាវ ញ៉ែម សា​ខន សម្តេច​ក្រឡា​ហម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជំទាវ ម៉ៅ ម៉ា​ល័យ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដែល​បាន​ជួយ​អគារសិក្សា​មួយ​ខ្នង ៥​បន្ទប់​ដល់​សាលា​ឧបសម្ព័ន្ធ​ព្រែ​ករពៅ​ស្ថិត​ឃុំ​ឫស្សី​ក្រោក​ស្រុក​មង្គល​បូរី ៕​

ចំនួនអ្នកទស្សនា

    20621277

  • ថ្ងៃនេះ8011
  • ម្សិលមិញ9421
  • សប្តាហ៍នេះ63671
  • ខែនេះ178821
  • ឆ្នាំនេះ178821
  • សរុប20621277