ឧត្តរមានជ័យ ៖ ព្រះចៅអធិការវត្តសាមគ្គីមានជ័យមួយអង្គបានសុគតភ្លាមៗនៅកន្លែងកើតហេតុ ខណៈចរន្តអគ្គិសនី ផ្តល់អោយផ្ទះពុទ្ធបរិស័ទ ជាប់របងវត្តស្ថិតនៅភូមិគោកចំបក់ ក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។
សមត្ថកិច្ចបានឲ្យដឹងថា ព្រះចៅអធិការវត្តរងគ្រោះ មានព្រះនាម គង់ ចន្តា ភេទប្រុស អាយុ២៦ឆ្នាំ ជាចៅអធិការវត្តសាមគ្គីមានជ័យ ស្នាក់នៅក្នុងវត្តស្ថិតភូមិឃុំខាងលើ បានឆក់ខ្សែភ្លើង សុគតភ្លាមៗខណៈជួយតខ្សែភ្លើងចេញពីវត្តអោយផ្ទះអ្នកស្រុកជាប់របងវត្តបានប្រើដោយមិនបានបិទគប់ភ្លើង (ឌីសង់តឺ)។
ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យក្រុងសំរោងបាន ចុះត្រួតពិនិត្យរួចរាល់ ក៏បានប្រគល់សាកសពជូនគណៈកម្មការអាចារ្យវត្ត យកទៅធ្វើបុណ្យតាមប្រពៃណី ៕