លោក​អធិការនគរបាល​ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​ប្រើ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​

31-October-2017 | ដោយ ពល បញ្ញា

​តាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ត្រាំកក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឌុ​ក ធី​យា អធិការនគរបាល​ស្រុក ឃាត់ខ្លួន​ជាក់ស្តែង ពាក់ព័ន្ធ​ករណី​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស កាលពី​រសៀល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​គ្មាន​ម្ចាស់​នៅ ស្ថិត​ក្នុងភូមិ​ដំណាក់​រវៀង ឃុំ​ពពេល ស្រុក​ត្រាំកក់​។​

​លោក​អធិការ​បន្តថា​ជនសង្ស័យ​ទី​១-​ឈ្មោះ មុំ បេ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ ឃុំ កើតហេតុ និង​ទី​២-​ឈ្មោះ សុខ ភេទ​ប្រុស រស់នៅ​ផ្ទះជួល ម្ដុំ​ជម្ពូ​វ័​ន្ត​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បានធ្វើ​សកម្មភាព​ប្រដាប់​ដោយ​កាំបិត​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ងិន វាសនា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ពោធិ ឃុំ​ជាងទង ស្រុក​ត្រាំកក់ ចំក្បាល​និង​កញ្ចឹងក​ពីក្រោយ​ជាច្រើន​កាំបិត​បណ្ដាលអោយ​រងរ​បួស​ធ្ងន់ ត្រូវបាន​ដឹកយក​ទៅ​ស​ង្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ។​

​លោក​អធិការ​បន្ថែមទៀតថា ក្នុង​កិច្ច​ប្រតិបត្តិ​បង្ក្រាប​នេះ​ជំនាញ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ឈ្មោះ មុំ បេ រីឯ​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ សុខ បាន​រត់​គេចខ្លួនបាត់​។ យោងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ខាងលើ​ដោយសារ មូលហេតុ​ដែល​នាំ​ឲ្យ​មានទំនាស់​រហូត​ឈានដល់​កើតមាន​អំពើហិង្សា គឺ​បណ្តាលមកពី​មានទំនាស់​ពាក្យសំដី និង​មាន​គំនុំ​ពីមុនមក​។​

​បច្ចុប្បន្ន​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​ស្វែងរក​ចាប់​បក្សពួក​យកមក​ផ្តន្ទាទោស​តាមច្បាប់ មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់​ការបន្ត ៕

ចំនួនអ្នកទស្សនា

    20621047

  • ថ្ងៃនេះ7781
  • ម្សិលមិញ9421
  • សប្តាហ៍នេះ63441
  • ខែនេះ178591
  • ឆ្នាំនេះ178591
  • សរុប20621047