ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន បុក​ដើមឈើ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់ ២​នាក់​

01-November-2017 | ដោយ ពល បញ្ញា

​ស្វាយរៀង ៖ កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​២២​និង​០៥​នាទី នៅលើ​ផ្លូវ​៣១៧ ផ្លូវ​ក្រាល​កៅស៊ូ ស្ថិតនៅ​ភូមិ ព្រៃ​ធ្នង់ ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយទាប ខេត្តស្វាយរៀង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ម៉ូតូ​បុក​ដើម​ប្រេងខ្យល់​ដោយ​ខ្លួនឯង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ ២០១៥ ពណ៌​ខ្មៅ ស្លាក​លេខ ក្រចេះ 1C-2337 បើកបរ​ដោយ​ឈ្មោះ វង្ស រ៉ា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ កក់ ឃុំ​ស្វាយ​រំពារ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង រងរបួស​ធ្ងន់ (​មិន​ពាក់មួក​) មាន​អ្នករួមដំណើរ ២ នាក់ ទី​១-​ឈ្មោះ ធុច ឆៃ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ ជាងសំណង់ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ស្លាប់​នៅ​កន្លែងកើតហេតុ (​មិន​ពាក់មួក​) អ្នករួមដំណើ​ទី​២- ឈ្មោះ វី អាយុ ១៩​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា រងរបួស​ស្រាល (​មិន​ពាក់មួក​) ទិសដៅ​ពី​ជើង​ទៅ​ត្បូង ករណីនេះ​អ្នករងរបួស​ធ្ងន់ បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ចំណែក​អ្នកស្លាប់​បានប្រគល់​ទៅអោយ​បងប្អូន​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​មធ្យោបាយ​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រមាំង​ថ្កោល​។ ម៉ូតូ ខូចខាត​ធ្ងន់​។ មូលហេតុៈ អ្នកបើកបរ​ម៉ូតូ ប្រើប្រាស់​ល្បឿន​លឿន ៕


ចំនួនអ្នកទស្សនា

    20622047

  • ថ្ងៃនេះ8781
  • ម្សិលមិញ9421
  • សប្តាហ៍នេះ64441
  • ខែនេះ179591
  • ឆ្នាំនេះ179591
  • សរុប20622047