លោក យឹម សំណាង សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​មានកូន​គ្រប់​អាយុ​ត្រូវ​យកមក​ចុះ​ចូលរៀន​ដើម្បី​អនាគត​កូនចៅ​

01-November-2017 | ដោយ ពល បញ្ញា

បន្ទាយមានជ័យ ៖ ក្នុង​ពិធី​បើក​បវេសនកាល​សិក្សា​ឆ្នាំ​២០១៧-២០១៨ នៅ​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​វិទ្យាល័យ​ភ្នំស្រុក​ស្រុក​ភ្នំស្រុក​អភិបាលស្រុក សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​មានកូន​គ្រប់​អាយុ​ត្រូវ​យកមក​ចុះ​ចូលរៀន​ដើម្បី​អនាគត​កូនចៅ​។

​លោក យឹម សំណាង អភិបាលស្រុក​ភ្នំស្រុក​បាន​មានប្រសាសន៍​លើកឡើងថា​៖​ស្រុក​ភ្នំស្រុក​គឺជា​ស្រុក​មួយ​ជាប់​ព្រំប្រទល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែល​នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្តបន្ទាយមានជ័យ​នា​សម័យ​សង្គ្រាម​គឺជា​តំបន់​សម​ភូមិ​ក្តៅ​រវាង​ទ័ព​រដ្ឋាភិបាល​និង​ទ័ពព្រៃ​។​
​នា​សម័យ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​ឈ្នះ​ឈ្នះ​ប្រទេស​កម្ពុជា​ទទួលបាន​សុខសន្តិភាព​និង​មានការ​អភិ​ឌ្ឍ រីកចម្រើន​គ្រប់​វិស័យ​នៅ​កម្ពុជា​។​

​លោក​បាន​មានប្រសាសន៍​ណែនាំ​ដល់​សិក្សា​នុ​សិស្ស​ត្រូវ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ការពារ​អាយុជីវិត សុខភាព​របស់ខ្លួន ដើម្បី​អនាគត​ខ្លួនឯង​ក្លាយជា​ទំពាំង​ស្នង​ឫស្សី​និង​ក្រុមគ្រួសារ​និង​ប្រទេសជាតិ​។​

​លោក យឹម សំណាង បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​កូនចៅ​គ្រប់​អាយុ​ត្រូវ​យកមក​ចុះឈ្មោះ​ចូលរៀន​ដើម្បី​អនាគត​កូនចៅ​មានចំណេះ​គឺ​អនាគត​ភ្លឺ​ថ្លា ៕

 

ចំនួនអ្នកទស្សនា

    20621927

  • ថ្ងៃនេះ8661
  • ម្សិលមិញ9421
  • សប្តាហ៍នេះ64321
  • ខែនេះ179471
  • ឆ្នាំនេះ179471
  • សរុប20621927