ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ មាន​រៀបចំ​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ការងារ​ចរាចរណ៍​ផ្លូវគោក​ដល់​មន្ត្រីនគរបាល​ជាតិ​

01-November-2017 | ដោយ ពល បញ្ញា

​តាកែវ ៖ នា​រសៀល​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ មាន​រៀបចំ​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ការងារ​ចរាចរណ៍​ផ្លូវគោក​ដល់​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ ដោយយោង​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧ ស្តីពី​ការបើក​វគ្គ​បំប៉ន​ជំនាញ​ការងារ​ចរាចរណ៍​ដល់​មន្ត្រីនគរបាល​ចរាចរណ៍​ផ្លូវគោក​គ្រប់​រាជធានី ខេត្ត​។

ស្ថិត​ក្រោ​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គង់ សំ​អូន ស្នងការរង​ទទួល​ផែន​សេនាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត ដែល​បាន​បើក​វគ្គ​កាល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧​។ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោកស្នងការ​រង​ទទួល​ផែន​សណ្តាប់ធ្នាប់ លោកនាយ​ការិយាល័យ​ពាក់ព័ន្ធ លោក​អធិការរង​មួយរូប លោកនាយ​ផ្នែក​មួយរូប មន្ត្រី ២​រូប សរុប​ចំនួន​៦១​នាក់ ស្រី ៥​នាក់​។ ដែលមាន​មេរៀន​ដូចជា ទី​១-​លំ​ហាត់​របៀប​កង​ជួរ និង​ក្បាច់គុណ ទី​២-​ប្រើ​យុទ្ធវិធី​ចាប់ខ្លួន​ជនល្មើស និង​ការប្រើប្រាស់​ខ្នោះដៃ​ដាក់​ក្នុងស្ថានភាព​ស្រវឹង​កោងកាច ប្រើ​ហិង្សា​តបត​ជាមួយ​សមត្ថកិច្ច ទី​៣-​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ទី​៤-​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។​

​ថ្លែង​ក្នុង​ពិធី​នោះដែរ គណៈអធិបតី សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកគ្រូ​ឧទ្ទេសនាម​ដែល​បាន​យកចិត្តទុកដាក់​ខិតខំ​បង្ហាត់ បង្រៀន ដល់​សិក្ខាកាម​ទទួលបាន​ចំណេះដឹង និង​បទពិសោធន៍​ល្អៗ​យកទៅ​បម្រើ​ការងារ​តាម​អង្គភាព​រៀងៗ​ខ្លួន ព្រមទាំង​ក្រើនរម្លឹក​ដល់​កងកម្លាំង​នគរបាលជាតិ​ក្រោម​ឱវាទ​ទាំង​អស់នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ឲ្យ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការផ្តល់​សេវាសាធារណៈ និង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាពលរដ្ឋ ជាពិសេស​ការពារ សន្តិសុខ សុ​វត្តិភាព សណ្តាប់ធ្នាប់ ភូមិ ឃុំ​មាន​សុ​វត្តិភាព​៕


ចំនួនអ្នកទស្សនា

    20621997

  • ថ្ងៃនេះ8731
  • ម្សិលមិញ9421
  • សប្តាហ៍នេះ64391
  • ខែនេះ179541
  • ឆ្នាំនេះ179541
  • សរុប20621997