អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ​ប្រទេស​ថៃ​បាន​បញ្ជូន​សាកសព​ពលករ​ខ្មែរ​២​នាក់​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​

06-November-2017 | ដោយ ពល បញ្ញា

​បន្ទាយមានជ័យ ៖ សព​ប្រជាពលរដ្ឋ​ខ្មែរ ២​នាក់​ដែល​បានទទួល​មរណៈភាព​នៅ​ក្នុងប្រទេស​ថៃ ត្រូវបាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ​ប្រទេស​ថៃ​បាន​បញ្ជូនមក​ស្រុកកំណើត​វិញ​កាលពី​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​សាកសព​ពលករ​ខ្មែរ ២​នាក់​ដែល​បញ្ជូនមក​រួមមាន​ទី​១-​ឈ្មោះ ឡៃ ហួន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខ​របប​កម្មករសំណង់ នៅ​ខេត្ត​ឈុន​បូរី​ប្រទេស​ថៃ​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ រស់នៅ​ភូមិ​ពោធិ៍​ពីរ​ដើម ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ទី​២-​ឈ្មោះ ស្ងួន ភ័ណ ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខ​របប​កម្មករសំណង់ ក្រុង​បាងកក​ប្រទេស​ថៃ ដែល​ស្លាប់​ដោយសារ​ជំងឺ​ក្អក​ធ្លាក់ឈាម​រហូតដល់​ស្លាប់​កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ រស់នៅ​ភូមិ​គោក​ព្រិច​ឃុំ​តា​ផូ ស្រុក​ស្វាយចេក​។​

​មន្ត្រី​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ​បាន​ប្រាប់ថា សាកសព​ពលករ​ខ្មែរ​២​នាក់​ដែល​ត្រូវបញ្ជូន​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ខេត្តបន្ទាយមានជ័យ​ដើម្បី​ប្រគល់ជូន​សាច់ញាតិ​ទទួលយក​ធ្វើបុណ្យ​តាម​ប្រណី ៕


ចំនួនអ្នកទស្សនា

    20622197

  • ថ្ងៃនេះ8931
  • ម្សិលមិញ9421
  • សប្តាហ៍នេះ64591
  • ខែនេះ179741
  • ឆ្នាំនេះ179741
  • សរុប20622197