ពលករ​ខ្មែរ​៣​នាក់​ទៀតហើយ​ដែល​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន ពេល​ចូល​កាប់​ឈើ​ក្រញូង​ក្នុង​ខេត្ត​បូរី​រាំ​ប្រទេស​ថៃ​

06-November-2017 | ដោយ ពល បញ្ញា

បន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​៣​នាក់​ទៀតហើយ​ដែល សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ពេល​ចូល​កាប់​ឈើ​ក្រញូង​ក្នុង​តំបន់​ស្រុ​នួន​កិន​ដែង​កាលពី​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតក្នុង​ខេត្ត​បូរី​រាំ​ប្រទេស​ថៃ​។​

​ព័ត៌មាន​បានអោយដឹង​ថា​មាន​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ខណៈពេលដែល​លួច​កាប់​ឈើ​ក្រញូង​នៅក្នុង​តំបន់​ស្រុ​នួន​កិន​ដែង​ខេត្ត​បូរី​រាំ ដែល​ឈម​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចាប់​មាន​ឈើ​ក្រញូង​ជាច្រើន​ដំ​និង​រណា​ដៃ​ធំ​សម្រាប់​លួច​កាត់ឈើ​ក្រញូង​។​

​គួររំលឹកថា​៖​កាលពី​កន្លងទៅ​ថ្មីៗ​នេះ​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ថា បញ្ហា​ច្រករបៀង​ខុសច្បាប់​ត្រូវ​បិទ​អោយអស់​មិន​អោយមាន​បើសិន​មាន​អ្នក​ដែល​ទទួលខុស​ត្រូវមាន​កម្លាំង​នគ​បាល​ការពារ​ព្រំដែន​គោក​និង​យោធា​ការពារ​ដែន​។ ព្រោះ​បញ្ហា​ច្រករបៀង​ខុសច្បាប់​គឺ​ត្រូវបាន​កងកម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន​បាន​លួច​បើក​ច្រករបៀង​ល្មើសច្បាប់​ឃុ​ប​ឃឹ​ត​ជាមួយ​មេខ្យល់​អោយ​ពល​ខ្មែរ​លួច​ចូល​កាប់​ឈើ​ប្រទេសជិតខាង​ដោយ​ខុសច្បាប់​។​

សម្តេច​ក្រឡាហោម​ដាក់​វិធានការ​ចំពោះ​កម្លាំង​នគរ​ការពារ​ព្រំដែន​គោក និង​កម្លាំងយោធារ​ការ​ពារ​ព្រំដែន​បើសិន​មាន​លួច​បើក​ច្រករបៀង​ល្មើស​និង​ច្បាប់​គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ព្រោះ​ការលួចបើក​ច្រករបៀង​ឃុបឃិត​ជាមួយ​មេខ្យល់​និង​ឈ្មួញ​លួច​ចូល​កាប់​ឈើ​ក្រញូង​ខុសច្បាប់​ត្រូវ​សមត្ថកិច្ច​ប្រទេសជិតខាង​ចាប់បាន​ដាក់គុក​និង​ច្រ​វ៉ា​ក់​។ ដើម្បី​ចូលរួម​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ត្រូវ​លុប​បំ​បាត​អោយអស់​មិនអោយ​មាន​លួច​បើក​ច្រករបៀង​ដោយ​ល្មើសច្បាប់​ឡើយ ៕

ចំនួនអ្នកទស្សនា

    20621767

  • ថ្ងៃនេះ8501
  • ម្សិលមិញ9421
  • សប្តាហ៍នេះ64161
  • ខែនេះ179311
  • ឆ្នាំនេះ179311
  • សរុប20621767