ទំនង​ជិះ​ម៉ូតូ​បុក​គោយន្ត​ពីក្រោយ ដេកស្លាប់​ស្តូកស្តឹង​កណ្តាលផ្លូវ​

06-November-2017 | ដោយ ពល បញ្ញា

​បាត់ដំបង ៖ យុវជន​ម្នា​ក់បាន​ដេកស្លាប់​ស្តូកស្តឹង​នៅ​កណ្តាល​ទ្រូងផ្លូវ រួមជាមួយ និង​ម៉ូតូ​មួយគ្រឿង​ផងដែរ ក្រោម​ដំណក់ទឹក​ភ្លៀងរលឹម ដោយមាន​ចុះ​អ័​ព្វ​ផង ដែល​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋានថា អាច​បណ្តាលមកពី​ការបើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​ជ្រុល​ចង្កូត​ទៅបុក​នឹង​គូទ​គោយន្ត​ពីក្រោយ ដោយសារ​ស្ថានភាព​ផ្លូវ​រអិល​មិនអាច​គ្រប់គ្រង​យាន​របស់ខ្លួន​បាន ។​

តាម​ការរៀបរាប់​ពី​លោក ជា វណ្ឌី អធិការរង នគរបាល​ស្រុក​សង្កែ ទទួល​ផែន​សណ្តាប់ធ្នាប់​បាន​លើកឡើងថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៥ និង​៣០ នាទី ទៀបភ្លឺ​ព្រឹក​ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ក្នុងភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​ករណីនេះ​សង្ស័យថា អាច​រវាង​ម៉ូតូ ជាមួយ នឹង​គោយន្ត​កន្ត្រៃ ។​

​លោក​បាន​បន្តថា ក្រោយពី​លោក​បានទទួល​នូវ​ព័ត៌មាន​នេះ​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះទៅ​កាន់ ភូមិ ឃុំ កើតហេតុ​ខាងលើ ដោយនៅ​ទីនោះ​គឺ​បាន​ប្រទះឃើញ​ជនរងគ្រោះ ដេកស្លាប់​ស្តូកស្តឹង​នៅ​កណ្តាល​ទ្រូងផ្លូវ ដោយ​នៅពេល​នោះដែរ កម្លាំង​បាន​ពិនិត្យឃើញថា នៅលើ​ក្បាំងមុខ​ម៉ូតូ​មាន​ដិតដាម​ជាប់​ស្នាម​ទ្រុង​គោយន្ត​កន្ត្រៃ ទើប​ធ្វើការ​សន្និដ្ឋានថា ម៉ូតូ​អាច​បើក​ទៅបុក​គោយន្ត​ពីក្រោយ ហើយដោយ​សារ​មេឃ​នៅមាន​សភាព​ងងឹត​ទើប​ធ្វើអោយ​គោយន្ត​មានឱកាស​បើក​រត់គេចខ្លួន​បាត់ស្រមោល ។​

​យោងតាម​អត្តសញ្ញាណ​បណ្ណ អាច​បញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ ទូច វណ្ណា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​វត្ត​លៀប​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដោយបាន​ប្រើប្រាស់​ម៉ូតូ​ម៉ា​កវេ​វ ព៌​ណ​ក្រហម ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង​1F-9976
​ទើប​កម្លាំង​ទាក់ទង​ទៅ​អធិការ ក្រុង​ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ ក៏បានផ្តល់​ដំណឹង​អោយទៅ​ទទួលយក​សព​មក​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយឡែក​គោយន្ត​ក៏​ត្រូវបាន​កម្លាំង​ស្រាវជ្រាវ​រក​ដែរ ក្នុងការ​យកមក​សាក​សួរ​តាម​និតិ​វិធី ៕

 

ចំនួនអ្នកទស្សនា

    20829507

  • ថ្ងៃនេះ1951
  • ម្សិលមិញ4281
  • សប្តាហ៍នេះ13481
  • ខែនេះ49071
  • ឆ្នាំនេះ387051
  • សរុប20829507