ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ក្នុងករណី​រក្សាទុក​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

06-November-2017 | ដោយ ពល បញ្ញា

​សៀមរាប ៖ នៅវេលា​ម៉ោង​០៩​និង​៥០​នាទី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង ញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្លក្រាម​របស់​អធិការ​ក្រុង​សៀមរាប​បាន​ចុះបង្ក្រាប​ករណី​រក្សាទុក​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ស្ថិតនៅ​លំនៅដ្ឋាន​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​ខេត្តសៀមរាប​។​

​ជនសង្ស័យ​ឈ្មោះ ភា ឌី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ព្រែក​ស្រមោច ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម​ខេត្តសៀមរាប រក្សាទុក​និង​ជួញដូរ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

​កម្លាំង​ដកហូត​វត្ថុតាង​មាន​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​០៨​កញ្ចប់​ស្មើនឹង​ទំងន់​៦,២​ក្រាម​ទាំង​សំបក​ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង​និង​សម្ភារៈ​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​។ បញ្ចូនទៅ​សាលាដំបូង​ខេត្ត​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕


ចំនួនអ្នកទស្សនា

    20621677

  • ថ្ងៃនេះ8411
  • ម្សិលមិញ9421
  • សប្តាហ៍នេះ64071
  • ខែនេះ179221
  • ឆ្នាំនេះ179221
  • សរុប20621677