សៀមរាប ៖ នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៨និង៣០នាទី មានករណីអត្តឃាតចងកសំលាប់ខ្លួនឯងនៅលើផ្ទះជនរងគ្រោះស្ថិតក្នុងភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ជនរងគ្រោះឈ្មោះ តោ្នត វី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
ក្រោយពីកើតហេតុខាងលើកម្លាំងនគរបាលជំនាញនៃអធិការដ្ឋានស្រុកស្វាយលើបានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យនិងស្រាវជ្រាវនិងដោយបានការបំភ្លឺ្លរបស់ប្រពន្ធជនរងគ្រោះឈ្មោះ ថុន ឡុន បានប្រាប់ថាពេលប្ដីខ្លួនផឹកស្រាស្រវឹងម្ដងៗរករឿងវាយខ្លួននិងវាយចានឆ្នាំងនិងរកតែចងកសំលាប់ខ្លួនរហូតដល់ថ្ងៃកើតហេតុខាងលើលឺគាត់និយាយបែបនេះទៀតតែមិនចាប់អារម្មណ៍ស្មានតែមិនអីប្រពន្ធក៏បានដើរទៅយកថ្នាំគ្រាប់នៅផ្ទះម្ដាយអោយលេបទៅបានមួយសន្ទុះស្រាប់កូនរត់ទៅតាមប្រាប់ថាពុកដេកនិងសរសរផ្ទះភ្លាមនោះក៏រត់មកមើលឃើញប្ដីស្លាប់ដោយចងកនិងខ្សែរនីឡុងទម្លាក់ពីធ្នឹមផ្ទះកម្ពស់២ម៉ែត្រ់ស្លាប់តែម្តង ក្នុងករណីខាងលើនេះពិតជាធ្វើអត្តឃាតដោយចងករសម្លាប់ខ្លួនដោយខ្លួនឯងពិតប្រាកដមែនចំពោះសាកសពជនរងគ្រោះបានប្រគល់អោយគ្រួសារសពធ្វើបុណ្យតាមប្រពៃណី ៕