នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន​ជនសង្ស័យ​៣ នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

06-November-2017 | ដោយ ពល បញ្ញា

​ភ្នំពេញ ៖ ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន បីនាក់​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​គោក​ឃ្លាង ឃាត់​កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​២២​និង​៣០​នាទី នៅ​ចំណុច​តាមផ្លូវ​បេតុង ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

លោក​វរសេនីយ៍ត្រី គួ​ក សុខ​ហួរ បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​៣​នាក់​រួមមាន​ទី​១-​ឈ្មោះ កែវ លឹម​ឈៀក ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ព្រៃខ្លា សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ , ទី​២-​ឈ្មោះ ឃឹម សុខ​ធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​, ទី​៣-​ឈ្មោះ ផន សុខ​វីន ភេទ​ប្រុស អាយុ​២២ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

សម្ភារៈ​ដកហូត ៖ ម៉ូតូ​ចំនួន​មួយគ្រឿង ម៉ាក​MSX ពណ៌​ស ខ្មៅ គ្មាន​ស្លាក​លេខ ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​អនុវត្តតាម​និតិ​វិធី ៕


ចំនួនអ្នកទស្សនា

    20829527

  • ថ្ងៃនេះ1971
  • ម្សិលមិញ4281
  • សប្តាហ៍នេះ13501
  • ខែនេះ49091
  • ឆ្នាំនេះ387071
  • សរុប20829527