ភ្នំពេញ ៖ មុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់ ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួន កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២០និង៣០នាទី នៅចំណុចភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការខណ្ឌជ្រោយចង្វារបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ចិន វិចិត្ត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចុងគ្រួច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង មុខរបរកម្មករសំណង់និងទី២-ឈ្មោះ ស៊ី ថារដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចុងគ្រួច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង មុខរបរមិនពិតប្រាកដ។
វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់តូច សង្ស័យជាគ្រឿងញៀន និងម៉ូតូចំនួនមួយគ្រឿងម៉ាកនិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DF-6238។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕