មួយ​ពព្រិច​ភ្នែក អគ្គិភ័យ​ឆេះ​ម៉ត់ អស់​ផ្ទះ​២​ល្វែង និង ទ្រព្យសម្បត្តិ​គ្មាន​សល់​នៅ​ក្រុង​សៀមរាប​

08-November-2017 | ដោយ ពលមនសិការ

​សៀមរាប ៖ ផ្ទះ​២​ល្វែង ក្នុងនោះ​មានផ្ទះ​ជួល​មួយ​ល្វែង​មាន​៥​បន្ទប់ ក្នុង​ដីឡូត៍​តែមួយ​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់ទ្រព្យ​សម្បត្តិ​គ្មាន​សល់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្រុមទី​១ ភូមិ​ធ្លក​អណ្តូង​សង្កាត់​ស្លក្រាម ក្រុង​ខេត្តសៀមរាប ប៉ុន្តែ​ពុំមាន​នរណាម្នាក់​រងរ​បួស​ក្នុង​គ្រោះថ្នាក់​អគ្គិភ័យ​នោះទេ​។​

​លោក​វរសេនីយ៍ទោ អ៊ុន ភិរម្យ នាយរង​ការិយាល័យ បង្កា ពន្លត់អគ្គីភ័យ និង សង្គ្រោះ បាន​ឲ្យ​ប្រាប់ថា​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​ខាងលើ​កម្លាំង​ជំនាញ​បាន​ប្រើ​រថយន្ត​ពន្លត់អគ្គីភ័យ ចំនួន​៤​គ្រឿង ប្រើប្រាស់​ទឹក​អស់ ៤​ឡាន​។​

​លោក​បាន​បន្តថា​មូលហេតុ​បណ្តាលមកពី ឆ្លង​ចរន្តអគ្គិសនី​ចេញពីផ្ទះ​លក់​អីវ៉ាន់​ដែលជា​របស់​ម្ចាស់ផ្ទះ​ទាំង​២​ខ្នង​នេះ​ព្រោះ​ក្នុងពេល​កើតហេតុ​នោះ​ម្ចាស់ផ្ទះ​បាន​ចាក់សោរ​ទ្វា ចេញទៅ​កម្មវិធី​នៅ​ខាងក្រៅ មិនបាន​នៅផ្ទះ​នោះទេ នៅតែ​អ្នក​ជួល​ផ្ទះ​។ លោក​បាន​បន្តថា​ម្ចាស់ផ្ទះ​ទាំង​២​ខ្នង​ដែលមាន​ម្ចាស់​ឈ្មោះ សួន កុសល ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជាង​ឡាន ដែល​ត្រូវជា​កូនធម៌​ម្ចាស់ផ្ទះ ឲ្យ​មើល​ការខុសត្រូវ​ផ្ទះជួល​នោះ​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​កោ ឃុំ​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​រស់នៅ​ក្រុមទី​១ ភូមិ​ធ្លក​អណ្តូង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​

សម្ភារៈ​ខូចខាត​ទ្រព្យ​មានៈ រថយន្ត​ម៉ាក​ទី​កូ​ចំនួន ២​គ្រឿង​, ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​អស់ទាំង​ស្រុង និង ផ្ទះ​ចំនួន​២​ល្វែង ក្នុងនោះ ផ្ទះជួល ១​ល្វែង មាន ៥​បន្ទប់ ក្នុង​១​បន្ទប់​ទំហំ ៤,៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ ធ្វើ​អំពី​ថ្ម​ប្រក់​ស័ង្កសី​និង​ផ្ទះមួយ​ល្វែង​សម្រាប់​នៅ​លក់ដូរ​នោះ មាន​ទំហំ ៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ជញ្ជាំង​ឈើ ប្រក់​ស័ង្កសី​, និង​រោង​ដាក់​ឡាន​ឆេះ​អស់ទាំង​ស្រុង ៕

 


ចំនួនអ្នកទស្សនា

    20623497

  • ថ្ងៃនេះ10231
  • ម្សិលមិញ9421
  • សប្តាហ៍នេះ65891
  • ខែនេះ181041
  • ឆ្នាំនេះ181041
  • សរុប20623497