បន្ទាយមានជ័យ ៖ ប្រជាកសិករប្រមាណជា៣០ភាគរយនាំគ្នាមកដាំពោតនិងសណ្តែកដែលមានតម្លៃប្រសើរជាងដំឡូងមី ក្រោយពីដំឡូងមីគ្មានទីផ្សារ និងតម្លៃថោក។
ប្រជាកសិករបានប្រាប់ថាៈ នៅខេត្តបន្ទាយមានជ័យគឺជាខេត្តមួយដែលប្រជាពលរដ្ឋភាគច្រើនប្រកបរបរធ្វើស្រែនិងចំការ ហើយជាស្រុកក្រុងដែលជាប់ព្រំដែន មានស្រុកម៉ាឡៃ, អូរជ្រៅ, ស្វាយចេក, ថ្មពួក និងក្រុងប៉ោយប៉ែតបាននាំគ្នាផុសផុលដាំដំឡូងមី។
ប្រជាពលរដ្ឋបានបញ្ជាក់ថាៈ ដាំដំឡូងមីដែលដាំហើយត្រូវគាស់រឺដកនៅខែមេសាឬខែឧសភា ឆ្នាំ២០១៧កន្លងទៅ ដំឡូងមីសើម លក់នៅចំការមួយគីឡូក្រាមតម្លៃ១០០រៀល និងដឹកដល់ស្តង់តម្លៃ១៥០រៀល និងដំឡូងមីស្ងួតលក់នៅចំការមួយគីឡូក្រាមតម្លៃ២៨០រៀល ដឹកដល់ស្តង់៣០០រៀល។ ដំឡូងមីដែលកំពុងបន្តដកខែវិច្ឆិកា ឆ្នាំ២០១៧នេះ តម្លៃដូចជាប្រសើរជាងដំឡូងមីសើមដែលលក់នៅចំការមួយគីឡូក្រាមតម្លៃ១,៣០០រៀល និងដឹកដល់ស្តង់តម្លៃ១,៨០០រៀល និងដំឡូងមីស្ងួតលក់នៅចំការមួយគីឡូក្រាមតម្លៃ៤,០០០រៀល ដឹកដល់ស្តង់៤,៣០០រៀល។
ក្រោយពេលដែលដំឡូងគ្មានទីផ្សារហើយតម្លៃថោកប្រជាកសិករជួបការលំបាកនិងពិបាករកទីផ្សារដែលរំពឹងទីផ្សារថៃតម្លៃថោកស្ទើរគ្មានអ្នកទិញឆ្នាំ២០១៧នេះ ប្រជាកសិករបាននាំគ្នាបោះបង់ការដាំដំឡូងមីមកនាំគ្នាដាំពោតនិងសណ្តែកបាយគិតថាតម្លៃប្រសើរជាងដំឡូងមី។
លោក ប៉ាង វណ្ណាសេដ្ឋ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់ថា ក្នុងឆ្នាំ២០១៧នេះ ខេត្តបន្ទាយមានជ័យដំណាំឧស្សាហកម្ម៩៩,២១៥ហិតា មានដំឡូងមី៨៥,១៦០ហិតា, អំពៅ៤៤៣ហិតា, ពោតក្រហម១៣,៥៩០ហិតា, សណ្តែកដី១៦ហិតា, ល្ង៦ហិតា, ស្វាយចន្ទី៥ហិតា, កៅស៊ូ០៧ហិតា។ ដំណាំរួមផ្សំសរុប២៨៨ហិតា មានពោតផ្អែម២៧៤ហិកតា ដំឡូជ្វា១៤ហិតា។ ដំណាំបន្លែសរុប១,៣១១ហិតា មានបន្លែគ្រប់មុខ១,១៩២ហិតា សណ្តែកផ្សេងៗ៩៩ហិតា សណ្តែកបាយ២០ហិតា៕