មេបញ្ជាការ​បាន​ជម្រុញ​អោយ​កងកម្លាំង​នៅតាម​បន្ទាយ​តាម​បន្ទាត់​ព្រំដែន​បង្កើន​ការដាំដុះ​បន្លែបង្ការ​និង​ចិញ្ចឹមសត្វ​ដើម្បី​អង្គភាព​

08-November-2017 | ដោយ ពលមនសិការ

​បន្ទាយមានជ័យ ៖ មេបញ្ជាការ​បាន​ជម្រុញ​អោយ​កងកម្លាំង​នៅតាម​បន្ទាយ​តាម​បន្ទាត់​ព្រំដែន​បង្កើន​ការដាំដុះ​បន្លែបង្កា​និង​ចិញ្ចឹមសត្វ​ដើម្បី​អង្គភាព​ក្រៅពី​ការពារ​បូរណៈភាព​ទឹកដី​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន មេបញ្ជាការ​កងការពា​រ​ព្រំដែន​លេខ​៥០៣​បាន​ប្រាប់ថា​៖​ដោយមាន​ការណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុន សេង មេបញ្ជាការរង​កងទ័ព​ជើងគោក​និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ លោក​បាន​ដឹកនាំ​កម្លាំង​ក្នុង​អង្គភាព​ក្រៅពី​ការងារ​ការពារ​បូរណៈភាព​ទឹកដី​និង​បទល្មើស​តាម​បន្ទាត់​ព្រំដែន និង​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​តាម​បន្ទាត់​ព្រំដែន​។​

​លោក​បាន​បញ្ជាក់ថា​៖​កម្លាំងយោធា​កងការពា​រ​ព្រំដែន​លេខ​៥០៣​បាន​កសាង​អង្គភាព​និង​កសាង​កម្លាំង​ជា​គោលនយោបាយ​របស់​ក្រសួងការពារជាតិ ហើយ​កម្លាំង​បាន​ដាំ​ដុះ​បន្លែង​បង្កា មានដូចជា ស្ពៃ ត្រប់ ត្រកួន និង​បន្លែ​ជាច្រើន​មុខ​ទៀត និង​មាន​ចិញ្ចឹម មាន់ ទា​ក្រ​ប៉ា ទាកាប និង​ចិ​ញ្ចឹ​ត្រី​អណ្តែង ត្រី​ក្រហម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន បាន​ជំរុញ​អោយ​កង​កម្លាំងយោធា​រ​ការពារ​ព្រំដែន​លេខ​៥០៣​ត្រូវ​បង្កើន​ការដាំដុះ​បន្លែ​ផ្លែឈើ និង​ចិញ្ចឹមសត្វ​និង​ត្រី​ហើយ​ការដាំដុះ​និង​ការចិញ្ចឹម​ត្រី​សាច់​នេះ​ដើម្បី​ការ​កាត់​ចំណាយ​ក្នុង​អង្គភាព​និង​ក្រៅពី​ការងារ​ការពារ​បូ​រណះ​ភាព​ទឹកដី​និង​ការពារ​មាតុភូមិ​កម្ពុជា​៕


ចំនួនអ្នកទស្សនា

    20622987

  • ថ្ងៃនេះ9721
  • ម្សិលមិញ9421
  • សប្តាហ៍នេះ65381
  • ខែនេះ180531
  • ឆ្នាំនេះ180531
  • សរុប20622987