បន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យគម្រោងកសាងផ្លូវខាងត្បូងដងស្ទឹងសិរីសោភ័ណត្រូវបានបុគ្គលម្ចាស់ដីកាយផ្តាច់ផ្លូវចោលហើយត្រូវបានប្រជុំដោះស្រាយបញ្ចប់កាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលាខេត្តបន្ទាយមានជ័យ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ខេត្តបន្ទាយមានជ័យគម្រោងកសាងផ្លូវតាមដងស្ទឹងសិរីសោភ័ណដើម្បីអភិវឌ្ឍ ក្រុងអោយមានការរីកចម្រើនស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រោយពេលអាជ្ញាធរខេត្តបានកសាងផ្លូវស្របមាត់ស្ទឹងខាងត្បូងដែលកំពុងកសាងស្រាប់តែបុគ្គលឈ្មោះ ទី សៀង ជាម្ចាស់ជាប់ផ្លូវបានយកអ៊ែស្ការទ័រកាយផ្តាច់ផ្លូវកសាងថ្មីចោលដែលបណ្តាលខូចខាតនិងធ្វើប៉ះពាល់ការអភិវឌ្ឍ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា៖ក្រោយពេលដែលបុគ្គលឈ្មោះ ទី សៀង កាយផ្តាច់ផ្លូវចោលធ្វើប៉ះពាល់ការអភិវឌ្ឍ របស់ខេត្តប្រជុំពិភាក្សារកដំណោះស្រាយហើយមន្ត្រីស្ថាប័នពាក់ព័ន្ធបានចុះទៅពិនិត្យជាក់ស្តែងនៅចំណុចភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ក្រោយពេលប្រជុំដោះស្រាយភាគីឈ្មោះ ទី សៀង ទាំងក្រុមគ្រួសារបានយល់ព្រមសម្បទានដីរបស់ខ្លួនអោយទៅខេត្តដែលគម្រោងកសាងផ្លូវតាមដងស្ទឹងសិរីសោភ័ណដោយយល់ព្រមឈូសឆាយផ្លូវដែលកាយផ្តាច់ចោលកសាងឡើងវិញ ៕