ខួប​អនុស្សាវរីយ៍​លើក​ទី​៦៤ ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ និង កំណើត​កងទ័ព​

09-November-2017 | ដោយ ពលមនសិការ

សៀមរាប ៖ នា​ព្រឹក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ គឺជា​ថ្ងៃ​ប្រ​វ​តិ្ត​សាស្ត្រ របស់​ប្រជាពលរដ្ឋ​កម្ពុជា ទទួលបាន​នូវ​ឯករាជ្យ ក្រោម​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះករុណា​សម្តេច ព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ​ពី​ពួក​អាណានិគម​បារាំង​សេស​ហើយ​ត្រូវបាន​ថ្នាក់ដឹកនាំ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ​អាជ្ញាធរ​មូលដ្ឋាន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​ពិធី​រម្លឹក​នូវ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៤ ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ០៩ វិច្ឆិកា​១៩៥៣ និង​០៩ វិច្ឆិកា​២០១៧​ទោះបី​ព្រះអង្គ​បាន​សោយ​ទិវង្គត​ក៏ពិតមែន តែ​ស្មា​តី ៩​វិច្ឆិកា បាន​ស្ថិត​នៅជាប់​ក្នុង​ក្រអៅបេះដូង​ប្រជានុរាស្ត្រ​ខ្មែរ យើង​គ្រប់រូប នូវ​ស្នា​ព្រះ​ហ​ស្ថ របស់​ព្រះអង្គ​ដល់​សង្គម​ខ្មែរ​ទាំង​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​ប្រកប​ដោ​ព្រះ​បញ្ញាណ ដ៏​ភ្លឺ​ថ្លា​គ្រប់​កាលៈទេសៈ​ដឹកនាំ​ប្រទេសជាតិ​ក្នុងសម័យ​សង្គមរាស្ត្រនិយម​។​

​ដោយឡែក​នៅ​ខេត្តសៀមរាប ឯកឧត្តម លោកជំទាវ ជា​គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត មេបញ្ជាការ​យោធភូមិភាគ​ទី​៤ មេបញ្ជាការ​កងពលតូច កងពលធំ​តំបន់​ប្រតិបត្តិកា​រសិក​រង​ស្នងការ​នគរបាល​ខេត្ត​កងរាជអាវុធហត្ថ​ខេត្ត​និង​ថ្នាក់ដឹកនាំ​មន្ទីរ​មន្ត្រីរាជការ​អាជ្ញា​ធរ​ក្រុង​បាន​អញ្ជើញ​មកជួបជុំ​គ្នា​នៅ​បរិវេណ​វិមាន​រម្លឹក​គុណ​យុទ្ធជន​ខេត្តសៀមរាប​ក្រោម​វត្តមាន​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ម៉ន មេបញ្ជាការរង​កងទ័ព​ជើងគោក​និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៤ និង ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឯក​ឧត្ត​ម នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ។​

​ក្នុងការ​រម្លឹក​នូវ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៤ ជា​ថ្ងៃ​ទិវា​ឯករាជ្យ​ជាតិ​០៩​វិច្ឆិកា និង​កំ​ណើ​កងយោធពល​ខេមរភូមិន្ទ​និង​ក៏​ជាការ​រម្លឹក​នូវ​ស្នា​ព្រះ​ហ​ស្ថ​ព្រះរាជ​បូជនីយកិច្ច​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ទ្រង់​បាន​លះបង់​ព្រះកាយ​ពលព្រះ​បញ្ញាណ​យ៉ាងខ្លាំង​ក្លា​តស៊ូ ក្នុង​ក្របខណ្ឌ​នៃ​ព្រះរាជ​បូជនីយកិច្ច ក្នុងការ​ទាមទារ​ឯក​រាជ្យ នៅ​កម្ពុជា​ឲ្យ​បាន​រួច​ចាក​ផុតពី​នឹម​ត្រួតត្រា​របស់​អាណានិគមនិយម​បារាំង​និង​បានប្រកាស​ឯករាជ្យ​ជាតិ​នា​ថ្ងៃទី​០៩ វិច្ឆិកា ១៩៥៣​នៃ​ព្រះ​វីរភាព​ដ៏​អង់អាច​ក្លាហាន​នេះ​គឺជា​ព្រះរាជ​គំរូ​ដ៏​ល្អ​ដល់​កូនចៅ​ជំនាន់​ក្រោយ ក្នុង​ការកសាង ការពារ​បូរណភាព​ទឹកដី​។ ផ្តើមចេញពី​គំរូ​ព្រះ​វីរភាព​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​កិច្ចដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​ស​មេ្ត​ច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើ​ឲ្យ​ប្រទេសជាតិ​ទាំងមូល​មាន​កិច្ច​អភិវឌ្ឍ រីកចម្រើន​លើ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​និង​បាន​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ កាន់​តែមាន​ភាពល្អប្រសើ​រ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ព្រមទាំង​ទទួលយក​នូវ​ក្រុម​និន្នាការ​នយោបាយ​មក​ចូលរួម​ក្នុងការ​អភិវឌ្ឍ សង្គមជាតិ​ផងដែរ​។

​ម្យ៉ាងទៀត​កងកម្លាំង​យោពល​ខេមរភូមិន្ទ ធ្វើការ​ប្រឆាំង​ដាច់ខាត ចំពោះ​ការធ្វើ​បដិវត្តន៍​ពណ៌ ក្នុងការ​ប៉ុង​ប៉ង​ផ្តួល​រលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញ​ឡើង​ពី​ស្មារតី​គាំទ្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​តាមរយៈ​ការបោះឆ្នោត​ព្រមទាំង​ប្តេជ្ញា​ការពារ​នូវ​សុខសន្តិភាព​ជូន​ជាតិ​មាតុភូមិ​ទៀតផង​។​

​ក្នុង​ពិធី​នោះដែរ​នៅតាម​បណ្តា​ផែន​មេបញ្ជាការ​យោធភូមិភាគ គណៈ​អភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ​អង្គភាព​បាន​អញ្ជើញ​ដាក់​នូវ​កម្រងផ្កា​បូជា​ទៀនធូប​គោរព​ព្រះ​ដួង​វិញ្ញាណក្ខន្ធ​ថ្វាយ​ជូន​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង វិញ្ញាណក្ខន្ធ​វីរភាព​របស់​បុព្វបុរស កម្មាភិបាល​យុទ្ធជន យុទ្ធ​នារី​អ្នកស្នេហាជាតិ​មាតុភូមិ​ក្នុងការ​សង្គ្រោះ​ជាតិ​និង​ប្រជាជន ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង អ្នក​សេ្ន​ហា​ជាតិ​គ្រប់​ជំនាន់​ដែល​បាន​ពលី​ជីវិត ក្នុង​បុព្វហេតុ​រំដោះជាតិ​កសាង​ការពារជាតិ​មាតុភូមិ​ដើម្បី​ភាពសុខសាន្ត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​ផងដែរ ៕


ចំនួនអ្នកទស្សនា

    20623127

  • ថ្ងៃនេះ9861
  • ម្សិលមិញ9421
  • សប្តាហ៍នេះ65521
  • ខែនេះ180671
  • ឆ្នាំនេះ180671
  • សរុប20623127