ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ប្រារឰ​ពិធី​អបអរសាទរ​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៤

09-November-2017 | ដោយ ពលមនសិការ

​ព្រះសីហនុ ៖ ព្រឹក​ថ្ងៃ​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នៅ​វេទិកា​បុណ្យជាតិ បានប្រារឰ​ពិធី​មី​ទ្ទិញ អបអរសាទរ ខួប​អនុស្សាវរីយ​លើក​ទី​៦៤ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៧ និង ខួបកំណើត​កងយោធពល​ខេមរភូមិន្ទ​។

ពិធី​នេះ​ប្រព្រឹត្តឡើង​ក្រោម​អធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្ត ព្រះសីហនុ និង ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ជាច្រើន​នាក់​បានមក​ចូលរួម​អបអរសាទរ​យ៉ាងច្រើន​កុះករ​។​

បន្ទាប់ពី​ប្រារឰ​ពិធី​ផ្សេងៗ​រួចមក ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន ឡើង​ថ្លែង​សុន្ទរកថា​យ៉ាង​ក្បោះក្បាយ អំពី​ប្រវត្តិសាស្ត្រ​បុណ្យ​ឯករាជ្យ ៩ វិច្ឆិកា ឆ្នាំ​១៩៥៣ ដែល​មិនអាច​បំភ្លេចបាន​នូវ​ស្នា​ព្រះ​ហ​ស្ថ ដ៏​ថ្លៃថ្លា របស់​ព្រះបាទ ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្តម​សីហនុ ព្រះមហាវីរក្សត្រ នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ការតស៊ូ​យ៉ាង​ប្តូរផ្តាច់ ទាំង​ក្នុងប្រទេស​និង​នៅលើ​ឆាក​អន្តរជាតិ ទាមទារ បាន​ឯករាជ្យ​ពេញលេញ មកវិញ ពី​របប​អាណានិគម​បារាំង ដែល​ត្រូវបាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​មួយ​សតស​វត្ស ៕


ចំនួនអ្នកទស្សនា

    20622967

  • ថ្ងៃនេះ9701
  • ម្សិលមិញ9421
  • សប្តាហ៍នេះ65361
  • ខែនេះ180511
  • ឆ្នាំនេះ180511
  • សរុប20622967