ព្រះសីហនុ ៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុបានឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២៣និង៥៥នាទី នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុបានឲ្យដឹងថាជនសង្ស័យឈ្មោះ ហៃ សុងអេង ភេទប្រុស អាយុ៣០ឆ្នាំ។
ដកហូតបានវត្ថុតាងៈ ថ្នាំញៀនមេតំហ្វេតាមីន១០កញ្ចប់ (៣កញ្ចប់ធំ និង៧កញ្ចប់តូច), ថ្នាំប្រភេទ អ៊ិចស្តាស៊ី មួយគ្រាប់ និងទូរស័ព្ទដៃ២គ្រឿង។
បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងកសាងឯកសារដើម្បីចាត់ការតាមផ្លូវច្បាប់៕