បុរស​ម្នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​

10-November-2017 | ដោយ ពលមនសិការ

​ភ្នំពេញ ៖ កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​២០​និង​១០​នាទី នៅ​ចំណុច​មាត់​ព្រែក ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​ព្នៅ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​ហិង្សា ដោយ​ចេតនា បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​។​

​លោក​វរសេនីយ៍ឯក ឈិន គី​មធុ​យ អធិការ​ខណ្ឌ​ព្រែក​ព្នៅ បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ ង្វៀង ទិ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជាង​សោរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ បៀ​ង យ៉ាំង​ឡឹ​ក ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ចិញ្ចឹម​ត្រី​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​វត្ថុតាង​ចាបយក​៖ កាំបិត​បុ័ងតោ​ដង​ឈើ​ចំនួន​មួយ​ដើម​។ ស្លាក​ស្នាមរបួស របួស​សើរ​ស្បែក​សម្រាក​ព្យាបាល​នៅផ្ទះ​។ បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ ៕


ចំនួនអ្នកទស្សនា

    20623257

  • ថ្ងៃនេះ9991
  • ម្សិលមិញ9421
  • សប្តាហ៍នេះ65651
  • ខែនេះ180801
  • ឆ្នាំនេះ180801
  • សរុប20623257