នគរបាល​ខេត្តកំពង់ចាម​បញ្ជូន​ជនសង្ស័យ ៤​នាក់​ទៅ​ពន្ធនាគារ​ខេត្ត​

10-November-2017 | ដោយ ពលមនសិការ

​កំពង់ចាម ៖ កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ត្រូវបាន​លោក ប៉ុក សុវណ្ណ​មុន្នី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ ៧០៩.៧១០.៧១១.៧១២ ចុះ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧ សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ចំនួន​០៤​នាក់ ពី​ប​ទៈ ឆបោក ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ភូមិ​ដូន​ដី ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។​

សូម​រំលឹក​ផងដែរ​ថាៈ កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ បង្ក្រាប ហើយ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ រួមមាន​ទី​១-​ឈ្មោះ នួន អា​តី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ផ្លែឈើ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​តា​ឌូ ឃុំ​រកា​ក្រៅ ស្រុក​ដូន​កែវ ខេត្តតាកែវ និង​អាស័យដ្ឋាន​បច្ចុប្បន្ន​នៅ​ភូមិ​ល្វា​លើ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​, ទី​២-​ឈ្មោះ ឆ័យ ផានិត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ផ្លែឈើ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​កងមាស ខេត្តកំពង់ចាម និង​អាស័យដ្ឋាន​បច្ចុប្បន្ន​នៅ​ភូមិ​ក្រាំងធ្នង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​, ទី​៣-​ឈ្មោះ គិ​ន ផាន់​ណា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​ម៉ូតូឌុប មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​២ សង្កាត់​ទឹកល្អក់ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​អាស័យដ្ឋាន​បច្ចុប្បន្ន​នៅ​ភូមិ​វណ្ណៈ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​, និង​ទី​៤-​ឈ្មោះ លី ស្រី​យ៉ា ភេទ​ស្រី អាយុ​២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្ម​ការ​នី​រោងចក្រ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ទួល​សង្កែ សង្កា​ត​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ និង​អាស័យដ្ឋាន​បច្ចុប្បន្ន​នៅ​ភូមិ​ល្វា​ក្រោម សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន​ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម រួចរាល់​ហើយ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ទៅតាម​បញ្ញត្តិ​ច្បាប់​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ៕


ចំនួនអ្នកទស្សនា

    20623217

  • ថ្ងៃនេះ9951
  • ម្សិលមិញ9421
  • សប្តាហ៍នេះ65611
  • ខែនេះ180761
  • ឆ្នាំនេះ180761
  • សរុប20623217