បន្ទាយមានជ័យ ៖ ជនរងគ្រោះ២នាក់ជិះម៉ូតូម៉ាក MSX ពេលយប់លឿនទៅបុកពីក្រោយរថយន្តធុនធំឈប់បណ្តាលស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ដែលកើតឡើងនៅម៉ោង៧និង១០នាទីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិពោធិរៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ប្រាក់ ទី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិព្រៃ ទទឹងឃុំ ភ្នំតូចស្រុកមង្គលបូរី ជនរងគ្រោះរបួសធ្ងន់ឈ្មោះ ឌី ឆាលី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបឹងរាំង ឃុំភ្នំតូចស្រុកមង្គលបូរី។
តាមអ្នកសំដីអ្នកឃើញហេតុការបានប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺជនរងគ្រោះឈ្មោះ ប្រាក់ ទី បានបើកបរម៉ូតូម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាក់លេខបន្ទាយមានជ័យ1N-1173 ឌុបឈ្មោះ ឌី ឆាលី ជិះម៉ូតូក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនបានទៅពីក្រោយចូលក្រោមរថយន្តម៉ាហ៊ីយ៉ាន់ដាយធុនធំប្រភេទដឹកទំនិញដែលពាក់ស្លាក់លេខព្រះសីហនុ3A-1384 ដែលចតចោលអ្នកបើកបរឈប់ទិញអីហូបបណ្តាលរបួសធ្ងន់២នាក់បញ្ជូនទៅមន្ទីរពេទ្យឈ្មោះ ប្រាក់ ទី បានស្លាប់និងឈ្មោះ ឌី ឆាលី របួសបាក់ឆ្អឹងស្មងជើងស្តាំ។
ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមន្ត្រីនគរចរាចរណ៍បានមកដល់វាស់វែងប្រាប់ថា៖មូលហេតុដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់គឺបណ្តាលមកពីអ្នកបើកបរម៉ូតូស្រវឹងបើកបរលឿនទៅបុករថយន្តធុនធំចតចោលនៅចិញ្ចើមផ្លូវក្រោយពេលវាស់វែងហើយបានយករថយន្តនិងម៉ូតូទៅរក្សាទុកអធិការដ្ឋាននគរបាលស្រុកមង្គលបូរីអនុវត្តន៍តាមច្បាប់ ៕