បន្ទាយមានជ័យ ៖ ជនរងគ្រោះជិះម៉ូតូម៉ាកMSXលឿនពេកទៅបុករថយន្តពីក្រោយបណ្តាលបាក់កជើងស្តាំដែលកើតឡើងនៅវេលាម៉ោង០៣និង២០នាទីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតភូមិកំណប់ឃុំស្លក្រាម ស្រុកស្វាយចេក។
ជនរងគ្រោះឈ្មោះ ជួ ឡុងសឿ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកកោះឃុំស្លក្រាមស្រុកស្វាយចេក។ អ្នកឃើញហេតុការប្រាប់ថា៖នៅពេលដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺជនរងគ្រោះបានជិះម៉ូតូម៉ាក MSX ពាក់ស្លាក់លេខបន្ទាយមានជ័យ1Q-5726 ដែលបើកបក្នុងល្បឿនលឿនក្នុងទិសដៅពីត្បូងទៅជើងបានទៅបុកពីក្រោយរថយន្តធុនតូយូតាពាក់ស្លាក់ភ្នំពេញ2N-3806 បណ្តាលអោយជនរងគ្រោះឈ្មោះ ជួ ឡុងសឿ របួសបាក់កជើងខាងស្តាំហើយត្រូវបានសង្គ្រោះបន្ទាន់។
ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមន្ត្រីនគរបាលចរាចរណ៍ស្រុកស្វាយចេកបានចុះធ្វើការវាស់វែងប្រាប់ថា៖អ្នកបើកររថយន្តដែលត្រូវជនរងគ្រោះបុកពីក្រោយមានឈ្មោះ លីស សុខឡេង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណដែលគ្រោះថ្នាក់កើតឡើងគឺបណ្តាលមកពីជនរងគ្រោះជិះម៉ូតូលឿនទៅបុករថយន្តពីក្រោយបណ្តាលរបួសធ្ងន់ក្រោយពេលវាស់វែងហើយត្រូវបានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការនគរបាលស្រុកដើម្បីអនុវត្ត តាមច្បាប់ ៕