បន្ទាយមានជ័យ ៖ ភាគីថៃបានបញ្ជូនសាកសពពលករខ្មែរ២នាក់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតម្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍និងម្នាក់ទៀតដាច់សសៃឈាមក្នុងខួរក្បាលត្រូវបានបញ្ជូនមកកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្រុងប៉ោយប៉ែត។
មន្ត្រីអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃបានប្រាប់ថា៖សាកសពពលករខ្មែរភាគីថៃបញ្ជូនមក២នាក់រួមមានទី១-ឈ្មោះ ឃីន លាង ភេទស្រី អាយុ៦៤ឆ្នាំ មានស្រុកកំណើតភូមិអូរតាគាំ សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង និងទី២-ឈ្មោះ ឈឹត ឈូក ភេទប្រុស អាយុ៤៧ឆ្នាំ មានស្រុកកំណើតភូមិបឹងរាំង ឃុំអូរម៉ាល់ក្រុង/ខេត្តបាត់ដំបង។
មន្ត្រីអគ្គកុងស៊ុលបានបញ្ជាក់ថា សាកសពពលករខ្មែរ២នាក់នេះឈ្មោះ ឃីន លាង បានស្លាប់កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ក្រុងបាងកកប្រទេសថៃនៅពេលដែលទៅលេងកូនធ្វើការនៅការសំណង់នៅទីក្រុងបាងកកប្រទេសថៃ និងសាកសពឈ្មោះ ឈឹក ឈូក (មុខរបបកម្មករសំណង់)បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទៅ០៧ ខែវិឆ្ឆិកា ឆ្នាំ២០១៧ នៅខេត្តស្រះកែវប្រទសថៃ។
មន្ត្រីអគ្គកុងស៊ុលបានបញ្ជាក់ថា ចំពោះសាកសពពលករខ្មែរ២នាក់នេះត្រូវបានភាគីថៃដឹកបញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីប្រគល់ជូនអោយសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕