រថយន្ត​ ៣​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​នៅ​ផ្លូវជាតិ​លេខ​៤​ បណ្តាល​ឲ្យ​របួសស្រាល​ម្នាក់​

11-November-2017 | ដោយ ពលមនសិការ

​កំពង់ស្ពឺ​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ដ​ ៣​ គ្រឿង​ បុក​បន្ដកន្ទុយ​គ្នា​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​រង​របួសស្រាល​ កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨០-៨១​ ត្រង់​ចំណុច​ភូមិ​ទី​១(​ចំការ​គរ​)​ ឃុំ​ត្រែង​ត្រ​យឹ​ង​។​

 

​មន្ត្រី​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​មាន​ រថយន្ត​ Lexus​ 470​ ស្លាក​លេខ​ PP2Q-5505​ បើកបរ​ដោយ​ឈ្មោះ​ ភឿន​ សុ​ផានិត​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​ 21AB​ ផ្លូវ​184​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ បុក​ជាមួយ​រថយន្ត​FUSO​ ពណ៌​បៃតង​ ស្លាក​លេខ​ KPS​ 3A-1945​ អ្នកបើកបរ​ មិន​ស្គាល់ឈ្មោះ​ គេចខ្លួន​ រថយន្ត​ Lexus​ 470​ ខ្ទាត​ទៅ​ប៉ះ​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ STERLING​ ពណ៌​ក្រហម​ ស្លាក​ លេខ​ PP​ 3D-8483​ អ្នកបើកបរ​ គេចខ្លួន​ ក្នុង​ហេតុ​ ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បណ្តាល​ឲ្យ​អ្នក​ បើកបរ​រថយន្ត​ Lexus​ រង​របួសស្រាល​ ចំណែក​រថយន្ត​ទាំង​ ៣​គ្រឿង​ ខូចខាត​ដូច​គ្នា​។​

 

​ករណី​ខាងលើ​ ការ​សន្និដ្ឋាន​ជំនាន​ដំបូង​ គឺ​មក​ពី​ការ​បើកបរ​មិន​គោរព​ សិទ្ធិ​អាទិភាព​គ្នា​ និង​គួប​ផ្សំ​កត្ដា​ឆ្វេស​ប្រហែស​ ៥០%​។​ ចំពោះ​វត្ថុ​តាង​បាន​យក​មក​រក្សា​ ទុក​នៅ​អធិការដ្ឋាន​ នគរបាល​ស្រុក​ភ្នំស្រួច​ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ខេត្ដ​ចាត់ការ​តាម​និ​តិ​វិធី​ ៕


ចំនួនអ្នកទស្សនា

    20624747

  • ថ្ងៃនេះ621
  • ម្សិលមិញ10851
  • សប្តាហ៍នេះ67141
  • ខែនេះ182291
  • ឆ្នាំនេះ182291
  • សរុប20624747