ជនសង្ស័យ​៣​នាក់​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

11-November-2017 | ដោយ ពលមនសិការ

​សៀមរាប​ ៖​ នៅ​វេលា​ម៉ោង​០៨​និង​០០​នាទី​ ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចុះ​បង្ក្រាប​ករណី​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​បន្ទប់​ជួល​ភូមិ​ស្ល​ក្រាម​ សង្កាត់​ស្ល​ក្រាម​ ក្រុង​/​ខេត្ត​ សៀមរាប​។​

 

​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​០៣​នាក់​ រួម​មាន​ទី​១-​ឈ្មោះ​ តាន់​ ស្រេង​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​កម្មករ​លើក​ឥ​វ៉ា​ន់ទី​លំនៅ​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ស្ល​ក្រាម​ សង្កាត់​ស្ល​ក្រាម​ ក្រុង​ខេត្តសៀមរាប​ ចាត់ចែង​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ ទី​២-​ឈ្មោះ​ សា​រ៉េ​ត​ សាន់​ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបរ​កម្មករ​លើក​ឥ​វ៉ា​ន់ទី​លំនៅ​ភូមិ​អញ្ចាញ​ សង្កាត់​នគរធំ​ ក្រុង​/​ខេត្តសៀមរាប​ ចាត់ចែង​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ ទី​៣-​ឈ្មោះ​ មាស​ ដេ​វីត​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​កម្មករ​លើក​ឥ​វ៉ា​ន់​ ទីលំនៅ​ភូមិ​ទួល​ត្នោត​ ឃុំ​គគី​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ចាត់ចែង​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

 

​ដកហូត​វត្ថុ​តាង​មាន​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20624477

  • ថ្ងៃនេះ351
  • ម្សិលមិញ10851
  • សប្តាហ៍នេះ66871
  • ខែនេះ182021
  • ឆ្នាំនេះ182021
  • សរុប20624477