បង្ក្រាប​ល្បែងស៊ីសង​២​កន្លែង​ឃាត់ខ្លួន​មនុស្ស​៥​នាក់​

13-November-2017 | ដោយ ពលមនសិការ

បាត់ដំបង ៖ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង ១៥​និង​៤០​នាទី ក្រុម​បង្ការ​បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះបង្ក្រាប​ករណី​ល្បែងស៊ីសង (​លក់​កន្ទុយលេខ​) ចំនួន ០២​គោលដៅ នៅក្នុង​ស្រុក​សង្កែ ខេត្តបាត់ដំបង ឃាត់ខ្លួន​បាន​មនុស្ស​ស្រី​ចំនួន ០៥​នាក់​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​រាយការណ៍​អោយដឹងថា អ្នកប្រព្រឹត្តិ​ល្បែងស៊ីសង​ទាំង ៥​នាក់ រួមមាន​ទី​១-​ឈ្មោះ ព្រំ ចាន់ថន ភេទ​ស្រី អាយុ ៦០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង (​ជា​មេ​កន្ទុយលេខ​) ទី​២-​ឈ្មោះ ឡោ នាង ភេទ​ស្រី អាយុ ៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ន​រា​១ ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង (​ជា​មេ​កន្ទុយលេខ​) ទី​៣ ឈ្មោះ ឡឹប ខ​រី ភេទ ស្រី អាយុ ៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ន​រា​១ ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង (​ជា​អ្នក​ចាក់​កន្ទុយលេខ​) ទី​៤-​ឈ្មោះ ម៉េ​ត ខ្លឹង ភេទ​ស្រី អាយុ ៥៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ន​រា​១ ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង (​ជា​អ្នក​ចាក់​កន្ទុយលេខ​) និង​ទី​៥-​ឈ្មោះ ម៉ាន ហ្វា​រី​យ៉ា​ស់ ភេទ​ស្រី អាយុ ៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ន​រា​១ ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង (​ជា​អ្នក​ចាក់​កន្ទុយលេខ​)​។​

​វត្ថុតាង​ដកហូត​សរុប​រួមមាន លុយ​ខ្មែរ ៤៦០,០០០​រៀល (​បួន​សែន​ប្រាំមួយ​ម៉ឺន​រៀល​) ក្រដាស់​កត់​លេខឆ្នោត​ចំនួន ០៥​សន្លឹក ប៊ិច ចំនួន ០៣​ដើម បន្ទាត់​ចំនួន​មួយ​ដើម​។ បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​រៀបចំ​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

 

ចំនួនអ្នកទស្សនា

    20624337

  • ថ្ងៃនេះ211
  • ម្សិលមិញ10851
  • សប្តាហ៍នេះ66731
  • ខែនេះ181881
  • ឆ្នាំនេះ181881
  • សរុប20624337