យុវជន​ម្នាក់​បើក​លឿន បុក​រថយន្ត​កុងតឺន័រ​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​

13-November-2017 | ដោយ ពលមនសិការ

​ស្វាយរៀង ៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ បន្ទាប់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​២២​និង​១៥​នាទី នៅលើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​១៥១-១៥២ ស្ថិតក្នុង​ភូមិ​ព្រៃ​ទប់ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​មន្ត្រីនគរបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​កើតឡើង​រវាង​រថយន្ត​និង​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ពី​លិច ទៅ​កើត បើកបរ​ដោយ​ឈ្មោះ សួន សុខ​ស៊ី​ទី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​បុគ្គលិក​កាស៊ីណូ​មាន​ទីលំនៅ​ភូមិ​ព្រៃ​តា​ញ៉យ​ឃុំ​ស្វាយ​តា​យាន​ស្រុក​កំពង់​រោទ៍​ខេត្តស្វាយរៀង ជិះ​ម៉ូតូ​ម៉ាក​ហុង ដា​សេ​125 ពណ៌​ខ្មៅ ពាក់​ស្លាក​ភ្នំពេញ 1CE-2455 បើកបរ​ពី​លិចទៅ​កើត​លុះដល់​កន្លែងកើតហេតុ​ខាងលើ​បាន​បុក​ប៉ះ​និង​រថយន្ត​កុងតឺន័រ​មួយគ្រឿង ពណ៌​ខៀវ​ពាក់​ស្លាក​លេខ ភ្នំពេញ 3B-4127 បើកបរ​ដោយ​ឈ្មោះ គង់ សា​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត​មាន​ទីលំនៅ​ភូមិ ក្រោលគោ ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​ក្រោយពី​បង្ករ​ហេតុ​រួច​អ្នកបើកបរ​រថយន្ត​បាន​បើក​គេចខ្លួន​រហូតដល់​ស្រុក​ស្វាយទាប​ទើប​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​។ បច្ចុប្បន្ន​សាកសព​ត្រូវបាន​សមត្ថកិច្ច​យើង​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​រីឯ​អ្នកបើកបរ​និង​រថយន្ត​បា​នប​ញ្ជួ​ន​ទៅ​ការ​រិ​យា​ល័យ​ជំនាញ​ខេត្ត​រួចហើយ​ចំណែក​វត្ថុតាង​ម៉ូតូ​សមត្ថកិច្ច​យើង​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាលរ​ដ្ផ​បាល​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ដើម្បី​បំពេញ​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕



ចំនួនអ្នកទស្សនា

    20624557

  • ថ្ងៃនេះ431
  • ម្សិលមិញ10851
  • សប្តាហ៍នេះ66951
  • ខែនេះ182101
  • ឆ្នាំនេះ182101
  • សរុប20624557