បញ្ជូន​ខ្លួន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ​ករណី​ជួញដូរ​និង​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

13-November-2017 | ដោយ ពលមនសិការ

សៀមរាប ៖ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដោយបាន​ចូលរួម​សហការ​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​និង​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ស្ថិតនៅ​ភូមិ​បន្ទាយ ស្រី ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​រួមមាន​ទី​១- ឈ្មោះ រុំ សរ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​វត្ថុ​អនុស្សាវរីយ៍ នៅ​ប្រាសាទបន្ទាយស្រី មាន​ទីលំនៅ ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ចាត់ចែង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ទី​២-​ឈ្មោះ ផា ដា​ហៅ​ផូ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​អូរទទឹង​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ចាត់ចែង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ទី​៣-​ឈ្មោះ ជុំ ផា​ហៅ​អ៊ុក ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​អូរទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ជួញដូរ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

​វត្ថុតាង​ដកហូត​មានៈ ទូរស័ព្ទដៃ​ចំនួន ៣​គ្រឿង​បញ្ជូនទៅ​សាលាដំបូង​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕

ចំនួនអ្នកទស្សនា

    20624677

  • ថ្ងៃនេះ551
  • ម្សិលមិញ10851
  • សប្តាហ៍នេះ67071
  • ខែនេះ182221
  • ឆ្នាំនេះ182221
  • សរុប20624677