សាប៊ូ​ក្លែងបន្លំ​ពាណិជ្ជសញ្ញា​ម៉ាក និង​គ្មាន​ច្បាប់ ជាង​១១​តោន ត្រូវបាន​សមត្ថកិច្ច​ប​ង្ក្រា​ប​

13-November-2017 | ដោយ ពលមនសិការ

ភ្នំពេញ ៖ ឃ្លាំង​ស្តុក និង​ចែកចាយ សាប៊ូ​ក្លែងបន្លំ​ពាណិជ្ជសញ្ញា​ម៉ាក និង​គ្មាន​ច្បាប់ (​រំលោភច្បាប់​កម្មសិទ្ធិបញ្ញា​) ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក ឧ​ត្ត​ម​ស​នី​យ៍​ត្រី មាស រ៉ាវុធ អនុប្រធាននាយកដ្ឋាន ទទួលបន្ទុក​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ស្រី ម៉ា​កនី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​នៅ​ចំណុច​ផ្ទះ​លេខ ០៩Eo ផ្លូវលំ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដែល ម្ចាស់​ទីតាំង​ឈ្មោះ តៅ ប្រសិទ្ធ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បាន​ឲ្យ​ដឹងថា ក្រោយ​ការត្រួតពិនិត្យ​ឆែកឆេរ​ជាក់ស្តែង សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​វត្ថុតាង រួមមាន សាប៊ូ​ក្លែងបន្លំ​ម៉ាក Viera និង Lavita ចំនួន​១៣​កេស និង​សាប៊ូ​ជាង​១០​មុខ​ទៀត ដែល​សង្ស័យថា គ្មាន​ច្បាប់​អនុញ្ញាត​ជិត ៨០០​កេស​ទៀត សរុប​ទាំងអស់​ជាង ១០​តោន ។​

​ចំពោះ​វត្ថុតាង​ទាំងអស់នោះ​លោក​ព្រះរាជអាជ្ញារង​បានសម្រេច​ឲ្យ​សមត្ថកិច្ច​ដកហូត​សាប៊ូ​ក្លែងបន្លំ​ម៉ាក Viera និង Lavita ចំនួន​១៣​កេស យកទៅ​រក្សា​ទុកជា​បណ្តោះ​អាសន្ន នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ក្រៅពីនោះ​ធ្វើការ​ផ្លំ​បេ​សៀ​ល​ទុក​ក្នុងផ្ទះ រង់ចាំ​ម្ចាស់​ចូលខ្លួន ដោះស្រាយ និង​នាំខ្លួន​តំណាង​ម្ចាស់​ទីតាំង​ឈ្មោះ ញឹម ស៊ីណា មក​បំភ្លឺ​នៅ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​បន្ត​នីតិវិធី ៕

 

ចំនួនអ្នកទស្សនា

    20624577

  • ថ្ងៃនេះ451
  • ម្សិលមិញ10851
  • សប្តាហ៍នេះ66971
  • ខែនេះ182121
  • ឆ្នាំនេះ182121
  • សរុប20624577