អង្គការ​(SEAPC-C)​បាន​ជួយ​អគារសិក្សា​បញ្ចេ​ក​ទេស​កុំព្យូទ័រ​អស់ថ​វិការ​ចំនួន​១៥០,០០០​ដុល្លារ​ដើម្បី​ជំរុញ​ឲ្យ​សិស្ស​ចេះ​បច្ចេកវិទ្យា​កុំព្យូទ័រ​

13-November-2017 | ដោយ ពលមនសិការ

​បន្ទាយមានជ័យ ៖ អង្គការ​(SEAPC-C) បាន​ជួយ​អគារសិក្សា​បច្ចេកទេស​កុំព្យូទ័រ​អស់​ថវិការ​ចំនួន​១៥០,០០០​ដុល្លារ​ត្រូវ​បានដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​វិទ្យាល័យ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ​។​

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា​៖​ដោយបាន​ការចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ហើយ​អង្គការ​មជ្ឈមណ្ឌល​អប់​រំ​និង​បណ្តុះបណ្តាល​បច្ចេកទេស​(SEAPC-C) បាន​ជួយ​អគារសិក្សា​បច្ចេកទេស​កុំព្យូទ័រ​មួយ​ខ្នង​និង​កុំព្យូទ័រ​ដែល​កសាង​អស់ថ​វិការ​ចំនួន​១៥០,០០០​ដុល្លារ​សម្រាប់​បណ្តុះបណ្តាល​ដល់​សិក្សា​នុ​សិស្ស​ឲ្យ​ចេះ​នៅ​បច្ចេកវិទ្យា​កុំព្យូទ័រ​ដើម្បី​អនាគត​របស់​ពួកគេ​ទៅ​ពេលអនាគត​។​

ក្នុងឱកាស​នោះដែរ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​មានប្រសាសន៍ថា​៖​អគារ​បណ្តុះបណ្តាល​បច្ចេក​ទេស​ព្យូ​ទ័​រ​មួយ​ខ្នង​និង​កុំព្យូទ័រ​ដែល​ត្រូវ​បានដាក់​សម្ពោធ​អោយប្រើ​ប្រាស់​នាពេលនេះ​គឺជា​អំណោយ​អង្គការ​មជ្ឈមណ្ឌល​អប់​រំ​និង​បណ្តុះបណ្តាល​បញ្ចេ​ក​ទេស​(SEAPC-C)​ដែល​បាន​ជួយ​សម្រាប់​វិទ្យាល័យ​ជប់​វ៉ា​រី​។​

​លោក​បាន​សំណូមពរ​ដល់​ម្ចាស់​អំណោយ​គឺ​អង្គការ​មជ្ឈមណ្ឌល​អប់​រំ​និង​បណ្តុះបណ្តាល​បច្ចេកទេស​(SEAPC-C)​សុំ​បន្ត​ជួយ​បន្ថែមទៀត​នៅ​អគារ​បណ្តុះបណ្តាល​បច្ចេក​ទេស​ព្យូ​ទ័​រ​ដើម្បី​រួម​ចែកជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​អប់រំ​ក្រោម​ការដឹកនាំ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕


ចំនួនអ្នកទស្សនា

    20624867

  • ថ្ងៃនេះ741
  • ម្សិលមិញ10851
  • សប្តាហ៍នេះ67261
  • ខែនេះ182411
  • ឆ្នាំនេះ182411
  • សរុប20624867