នគរបាល​ខណ្ឌឫស្សីកែវ បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​លេង​ល្បែងស៊ីសង​ខុសច្បាប់​

14-November-2017 | ដោយ ពលមនសិការ

​ភ្នំពេញ ៖ កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៧​និង​១០​នាទី ក្រោយពី​បើក​ការស្រាវជ្រាវ​កម្លាំង​ជំនាញ​ខណ្ឌ​សហការ​ជាមួយ​ប៉ុស្តិ៍​បាន​ចុះ​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​លេងល្បែង​ស៊ីសង​ខុសច្បាប់​(​ហ្គេម​បាញ់​ត្រី​) ត្រង់ចំណុច​កំពុងដរ​គីឡូម៉ែត្រ​៦ ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ក្រុម​៩ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក ទៀង ចាន់​សា អធិការ​ខណ្ឌឫស្សីកែវ​បាន​ឲ្យ​ដឹងថា​ជា​លទ្ធផល​ក្នុង​កិច្ចប្រតិបត្តិការ​ណ៍​នេះ​កម្លាំង យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​រួមមានៈ ទី​១-​ឈ្មោះ ទេព បូរ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ក្រុម​៩ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​៦ មុខរបរ​មិន​ពិតប្រាកដ​(​ជួញដូរ​), ទី​២-​ឈ្មោះ ណាំ​ម ប៊ុន​ណា​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំកា​មន មុខរបរ​ជាងភ្លើង (​លេងល្បែង​និង​ប្រើប្រាស់​គ្រឿងញៀន​) និង​ទី​៣-​ឈ្មោះ ឌៀ រ៉​នី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​លេខ​ជាតិ​៥ ភូមិឃ សង្កាត់​ច្រាំង​ចំរេះ​២ មុខរបរ​លក់​ត្រី (​លេងល្បែង​និង​ប្រើប្រាស់​គ្រឿងញៀន​)​។​

សម្ភារៈ​ដកហូត​មាន​៖ ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៣​កញ្ចប់​, ទូរ​ហ្គេម​បាញ់​ត្រី​មួយ​, សៀវភៅ​កត់​ពង់​មួយ​ក្បាល​, ប្រាក់​ចំនួន​ដប់​ប្រាំ​ម៉ឺន​ប្រាំ​ពាន់​រៀល​(១៥៥០០០)​។​

បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី ៕

 

ចំនួនអ្នកទស្សនា

    20624977

  • ថ្ងៃនេះ851
  • ម្សិលមិញ10851
  • សប្តាហ៍នេះ67371
  • ខែនេះ182521
  • ឆ្នាំនេះ182521
  • សរុប20624977