បន្ទាយមានជ័យ ៖ អ្នកលក់មាសម្នាក់ចាញ់បោកអ្នកទិញយកខ្សែកស្ពាន់ដូរយកខ្សែមាសអស់១តំឡឹងទៅបាត់ទើបឆឡោនៅវេលាម៉ោង១និង២៧នាទីកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្សារសិរីភ័ណ ក្រុងសិរីសោភ័ណ។
ជនរងគ្រោះដែលចាញ់បោកមានឈ្មោះ នាក់ សុវណ្ណរី ភេទស្រី អាយុ១៧ឆ្នាំ (មុខរបបលក់មាសផ្សារសិរីសោភ័ណ) រស់នៅភូមិបីសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
មន្ត្រីមានសមត្ថកិច្ចបានប្រាប់ថា៖តាមសំដីជនរងគ្រោះឈ្មោះ នាក់ សុវណ្ណរី បានអោយដឹងគឺមានស្រីម្នាក់ដែលមិនស្គាល់អត្តសញ្ញាណហើយមានអាយុប្រហែលជា៤០ឆ្នាំ បានរកទិញខ្សែករមាស១ខ្សែទំងន់១តំឡឹងហើយនៅពេលយកខ្សែកអោយកាន់មើល បានបន្លំដូរមានរៀងដូចគ្នាហើយថាមិនទិញប្រគល់ខ្សែរអោយវិញដោយមិនបានចាប់អារម្មយកទុកក្នុងទូរ។
ក្រោយពេលដែលស្ត្រីជាជនសង្ស័យយកចេញបាត់មានការសង្ស័យយកខ្សែមកត្រដុសមើលទើបដឹងថាចាញ់បោកស្ត្រីជនសង្ស័យយកខ្សែករស្ពាន់ដូរយកខ្សែរមាសអស់១តំឡឹងហើយប្តឹងសមត្តកិច្ចយាមផ្សាសិរីសោភ័ណជួយរកចាប់ខ្លួនជនសង្ស័យបានយកស្ពាន់ដូរយកមាស។
ក្រោយពេលដែលសមត្ថកិច្ចចុះមកសាកសួរព័ត៌មានបានណែនាំដល់ប្រជាបលរដ្ឋនិងអាជីវករត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជនខិលខូចប្រើល្បិចគ្រប់យ៉ាងដើម្បីបោកប្រាស់កន្លងធ្លាប់ឃើញអ្នកស្រុកចាញ់បោកពេលនេះអ្នកលក់មាសដែលស្គាល់មាស់ច្បាប់ចាញ់បោកគួរតែមានការប្រុងប្រយ័ត្នខ្ពស់បើសង្ស័យរាយការជូនសមត្តកិច្ចភ្លាមៗដើម្បីចាប់ខ្លួន។ ហើយស្ត្រីជនសង្ស័យដែលប្រើល្បិចយកស្ពាន់ដូរយកខ្សែរកមាសអស់១តំឡឹងនិងរកចាប់ខ្លួនចាត់ការតាមច្បាប់ ៕