បុរសម្នាក់​រងរបួស​ធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ​បើកបរ​បញ្ច្រាសទិស​គ្នា​នៅ​ស្រុក​បាទី​

14-November-2017 | ដោយ ពលមនសិការ

តាកែវ ៖ លោក​វរសេនីយ៍ឯក ង៉ាន់ សារី អធិការនគរបាល​ស្រុក​បាទី​បាន​ឲ្យ​ដឹងថាៈ ក្រោយពេល​ទទួលបាន​ព័ត៌មាន​ថា​មាន ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​លើផ្លូវ​ជាតិ​លេខ​០២ លោក​អធិការ​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះទៅពិនិត្យ​កន្លែងកើតហេតុ​ភ្លាម​។

លោក​អធិការ​បញ្ជាក់ថាៈ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៩ និង​០៥​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ត្រង់ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៤-៣៥ ស្ថិតនៅ​ក្នុងភូមិ​ហនុមាន ឃុំ​ក្រាំ​ធ្នង់ ស្រុក​បាទី ខេត្តតាកែវ​។ ដែល​បង្ក​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍រ​មួយ​កើតឡើង វាង​រថយន្ត និង​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​។ ដោយ​រថយន្ត​ម៉ាក​ហ្វ៊​ត​រ៉ែ​ន​ជ័រ ពណ៌​ស ពាក់​ស្លា​កលេ​ខៈ រដ្ឋ​12 2-0369 បើកបរ​ពី​ខាងជើង ទៅ​ត្បូង ដោយ​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ និង​អាស័យដ្ឋាន (​ពីព្រោះ​ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​បាន​រត់​គេចខ្លួនបាត់​) បាន​បុក​ជាមួយនិង​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១១ ស្លាក​លេខ​ភ្នំពេញ 1AW-4636 បើកបរ​ពី​ត្បូង​ទៅ​ជើង បើកបរ​ដោយ​ឈ្មោះ ហង់ កូ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ (​មិន​ពាក់មួក​សុវត្ថិភាព​) មាន​ទីលំនៅ​ភូមិ​ត្រពាំង​លើក ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ (​របួសធ្ងន់​) បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​លោកសង្ឃ រាជធានី​ភ្នំពេញ​។​

​លោក​អធិការ​បន្តទៀតថាៈ មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ដោយសារតែ​រថយន្ត​វ៉ា​ជែង​ក្នុង​ស្ថាន​គ្រោះថ្នាក់​។ បច្ចុប្បន្ន​ជំនាញ​នាំយក​វត្ថុតាង​ទាំងពីរ​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បំពេញបែបបទ​តាម​នីតិវិធី ៕

 

ចំនួនអ្នកទស្សនា

    20624897

  • ថ្ងៃនេះ771
  • ម្សិលមិញ10851
  • សប្តាហ៍នេះ67291
  • ខែនេះ182441
  • ឆ្នាំនេះ182441
  • សរុប20624897