ព្រះវិហារ ៖ លោកវរសេនីយ៍ទោ គង់ គា អធិការនគរបាលក្រុងព្រះវិហារ បានអោយដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចយើងបានទទួលពាក្យបណ្តឹងពីឈ្មោះ ញ៉ួន ស្រីយ៉ន ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិ ប៉ាលហាល សង្កាត់ ប៉ាលហាល ក្រុង ព្រះវិហារ ខេត្ត ព្រះវិហារ បានប្តឹងទៅលើជនសង្ស័យឈ្មោះ ដួង សំ ភេទ ប្រុស អាយុ ៦៧ ឆ្នាំ មុខរបរ កសិករ ថាបានចាប់រំលោភទៅលើក្មេងស្រីឈ្មោះ ម ស ព អាយុ១០ ឆ្នាំ រស់នៅភូមិ ប៉ាលហាល សង្កាត់ ប៉ាលហាល ក្រុង ព្រះវិហារ ខេត្ត ព្រះវិហារ កាលពីថ្ងៃទី២៨ ខែ តុលា ឆ្នាំ ២១០៧ វេលាម៉ោង ៩និង៣០ នាទីយប់ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត និងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕