បន្ទាយមានជ័យ ៖ អភិបាលខេត្តបានដាក់វិធានការពង្រឹងការងារសណ្តាប់ធ្នាប់និងសន្តិសុខសង្គមនិងការពារសកម្មភាពក្រុមធ្វើ(បដិវត្តន៍ពណ៌)ដែលលើកឡើងក្នុងកិច្ចប្រជុំគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលាប្រជុំសាលាខេត្តបន្ទាយមានជ័យ។
ក្នុងកិច្ចប្រជុំនោះដែរក្រុមគណៈបញ្ជាការឯកភាពខេត្តបានមានរាយការណ៍សភាពការដើម្បីរក្សាសន្តិសុខៃណ្តាប់ធ្នាប់សាធារណនិងសុវត្ថិភាពសង្គមប្រឆាំងចំពោះឧបាយកលផ្តួលរំលំរដ្ឋអំណាចស្របច្បាប់។លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនឝរបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ដោយមានការណែនាំពីសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងដាក់វិធានពីលោកនាយឧត្តមសេនីយ៍ នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិហើយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានត្រៀមកម្លាំងដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមប្រឆាំងចំពោះឧបាយកលផ្លូវរំលំរដ្ឋអំណាចស្របច្បាប់។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានដាក់វិធានការដល់កងកម្លាំងសមត្ថកិច្ចមានស្ថាប័នយោធា កងកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគបាល និងមន្ត្រីស្ថាប័នពាក់ព័ន្ធ ត្រូវតែពង្រឹងកងកម្លាំងត្រូវស្រាវជ្រាវមុខសញ្ញាក្រុមប្រឆាំងចំពោះឧបាយកលផ្លូវរំលំរដ្ឋអំណាចស្របច្បាប់ត្រូវពង្រឹងសភាពការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម។
លោកបានបញ្ជាក់ថា៖ត្រូវខិតខំរួមគ្នាផ្សព្វផ្សាយបកស្រាយពន្យល់ប្រជាពលរដ្ឋ សាធារណៈជនព្រះសង្ឃនិងមន្ត្រីរាជការអោយបានទូលំទូលាយ ដើម្បីយល់ដឹងអំពីឧបាយកលបែបផែនសកម្មភាពដ៍ពិសពុលរបស់គណៈបក្សសង្គ្រោះជាតិដែលឃុបឃឹតជាមួយបរទេសក្នុងការផ្ទួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ៕