សៀមរាប ៖ នៅវេលាម៉ោង២០និង១០នាទីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនដោយមានការចូលរួមសហការពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាមចំណុះអធិការក្រុងសៀមរាបនិងកម្លាំងប្រជាការពារភូមិបានចុះបង្ក្រាបករណី រក្សាទុកនិងចាត់ចែងអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង៥នាក់ រួមមានទី១-ឈ្មោះ ឈុំ សិរីមាន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប រក្សាទុកនិងចាត់ចែង មានសារធាតុញៀនក្នុងខ្លួន ទី២-ឈ្មោះ ស្ងួន សំបូរ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរគ្មានទីលំនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ចាត់ចែង មានសារធាតុញៀនក្នុងខ្លួន ទី៣-ឈ្មោះ ពៅ ពិសិដ្ឋ ហៅញ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ចាត់ចែង មានសារធាតុញៀនក្នុងខ្លួន ទី៤-ឈ្មោះ គង់ វាសនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មានទីលំ នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ចាត់ចែង មានសារធាតុញៀនក្នុងខ្លួន ទី៥-ឈ្មោះ កង សាមន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរគ្មានទីលំនៅភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុក ជីក្រែងខេត្តសៀមរាប ចាត់ចែង មានសារធាតុញៀនក្នុងខ្លួន។
កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងមានៈ ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន ៤កញ្ចប់ស្មើនឹងទំងន់០,៨ក្រាមទាំងសំបក, ទូរស័ព្ទដៃចំនួន០៥គ្រឿងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួននិងខ្នោះដៃចំនួន០១គូ។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងឯកសារដើម្បីបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ចាត់ការទៅតាមនីតិវិធីច្បាប់ ៕