កណ្តាល ៖ បន្ទាប់ពីស្តាប់ការពន្យល់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនៃស្នងការដ្ឋាននគរបាលខេតត្តកណ្តាល កងកម្លាំងនគរបាលខេត្តក៏ដូចជានគរបាលតាមបណ្តាស្រុក ក្រងបានប្តេជ្ញាការពារដាច់ខាតមិនអោយកើតមានបដិវត្តន៍ពណ៌នៅកម្ពុជានិងប្តេជ្ញារួមគ្នាដើរផ្លូវតែមួយក្រោមបន្ទាត់រាជរដ្ឋាភិបាល ខណៈលោកស្នងការចុះផ្សព្វផ្សាយវិធានការរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមជាបន្តបន្ទាប់រួចមក។
សូមបញ្ជាក់ថានៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបរិវេណស្នងការដ្ឋាន កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនិងកម្លាំងនគរបាលក្រុងតាខ្មៅប្រមាណ៧០០រូប បានចូលរួមស្ដាប់នូវការផ្សព្វផ្សាយវិធានការរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ក្រោមការពន្យល់ពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាលនិងបន្តចុះផ្សព្វផ្សាយដល់កម្លាំងនគនរបាលស្រុកលើកដែកនិងស្រុកកៀនស្វាយនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ដែលប្រារព្ធនៅសាលប្រជុះសាលាស្រុកកៀនស្វាយដោយមានកងកម្លាំងចូលរួមចំនួន២០៩រូប។
នៅគ្រាដែលលោក អ៊ាវ ចំរើន ចុះផ្សព្វផ្សាយនោះកងកម្លាំងនគរបាលខេត្តក៏ដូចជានគរបាលស្រុកបានប្តេជ្ញាការពារដាច់ខាតមិនអោយកើតមានបដិវត្តន៍ពណ៌នៅកម្ពុជានិងប្តេជ្ញារួមគ្នាដើរផ្លូវតែមួយក្រោមបន្ទាត់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រទេសដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាយើង។ លោកស្នងការបានពន្យល់ថាបដិវត្តន៍ពណ៌វាបង្ករមហន្តរាយនិងវិនាសកម្មដូច្នេះហើយក្នុងនាមយើងជាកងកម្លាំងនគរបាលជាតិត្រូវការពារដាច់ខាតមិនអោយកើតមាននៅក្នុងប្រទេសកម្ពុជាយើងដាច់ខាតហើយយើងប្តេជ្ញារួមគ្នាដើរផ្លូវតែមួយក្រោមបន្ទាត់រាជរដ្ឋាភិបាល។
នៅក្នុងឱកាសចុះផ្សព្វផ្សាយនោះដែរលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ព្រមទាំងកម្លាំងនគរបាលទូទាំងខេត្តកណ្តាល សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសាលដីកា តុលាការកំពូល នៅល្ងាចថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៧ ដែលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធបទល្មើសក្បត់ជាតិ។
ជាមួយគ្នានេះលោកស្នងករនិងកងកម្លាំងក្រោមឱវាទក៏បានប្រកាសគាំទ្រពេញទំហឹងនូវអនុសាសន៍ទាំងស្រុង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងអំពាវនាវឲ្យជនរួមជាតិរក្សាភាពស្ងប់ស្ងាត់ និងធានាថា លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជានៅតែបន្តដំណើរការ។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានគូសបញ្ជាក់ថា ការចេញសាលដីការំលាយ គណបក្សសង្គ្រោះជាតិ ពីសំណាក់តុលាការកំពូល គឺជារឿងស័ក្តិសមបំផុតចំពោះការប្រព្រឹត្តទង្វើក្បត់ជាតិ របស់គណបក្សប្រឆាំងមួយនេះ ហើយមិនអាចអត់ឱនឲ្យបាននោះឡើយ។
ស្នងការនគតបាលខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ក៏បានបង្ហាញការគាំទ្រផងដែរចំពោះវិធានការបន្ត ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបន្តទប់ស្កាត់ឧបាយកល បដិវត្តន៍ពណ៌នៅកម្ពុជា ក៏ដូចជាការប្តេជ្ញាថែរក្សាការពារសន្តិសុខ សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ប្រឆាំងទប់ស្កាត់បក្សនយោបាយ និងក្រុមអ្នកនយោបាយ ដែលឃុបឃិត និងបម្រើផលប្រយោជន៍បរទេស។
ក្រោយមានសាលដីកាសម្រេចនេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាការស្ងប់ស្ងាត់ និងរក្សាសណ្តាប់ធ្នាប់សង្គម ព្រមទាំងអំពាវនាវឱ្យសកម្មជនគណបក្សសង្គ្រោះជាតិ ដែលតុលាការមិនបានបិទសិទ្ធិនយោបាយ បន្តធ្វើនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ឬគណបក្សដទៃ ឬបង្កើតគណបក្សនយោបាយ។ ប្រើសិនបើពួកគាត់ចង់នៅតែបន្តតួនាទីខ្លួន សម្តេចប្រកាសបន្តស្វាគមន៍ ដែលពួកគេមានពេល១សប្តាហ៍ ដើម្បីធ្វើការសម្រេចចិត្ត៕