ជន​ទំនើង​ជា​កម្មករ​ធ្វើ​នំ​បញ្ចុក និង​សំណង់​៣​នាក់ ព្រួត​វាយប្រហារ កម្មករ​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​

17-November-2017 | ដោយ ពលមនសិការ

ព្រះសីហនុ ៖ កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅនេះ មាន​អំពើហិង្សា​មួយ​កើតឡើង បង្កដោយ​ជន​ទំនើង​៣​នាក់ បាន​ប្រើ​កាំបិត ពូថៅ ព្រួត​វាយប្រហារ ទៅលើ​ជនរងគ្រោះ​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ក្រោយមក​បាន​ស្លាប់ ពេលដែល​បញ្ជូនមក​ស​ង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។

រឿងហេតុ​នេះ បានកើត​ឡើង​នៅ​ភូមិ​បត់​សិរមាន់ ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់​។ មូលហេតុ​ដោយ​ជនរងគ្រោះ និង​ជន​ស​ង្ស​យ័​ធ្លាប់មាន​ជម្លោះ​ប៉ះទង្គិច​ពាក្យសម្តី​នឹង​គ្នា ។​

​របាយការណ៍​បាន​បញ្ជាក់ថា​៖ ក្រោយពេល​ទទួលបាន ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ប្រចាំ​បញ្ជា និង​កង​អន្តរាគមន៍​ពិសេស នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បានចេញ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ ហើយ​បាន​រុករក ចាប់​ឃាត់ខ្លួន​ជ​នស​ង្ស​យ័​បាន​ចំនួន​៣​នាក់ នៅវេលា​ម៉ោង​១​និង​៤០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៧ ខែវិច្ឆិកា​។​

​សមត្ថកិច្ច​បន្តថា​ជន​សង្ស័យ​ទី​១-​ឈ្មោះ សួន ច​ន្ឋូ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​កម្មករ​ធ្វើ​នំ​ប​ញ្ជុ​ក​, ២-​ឈ្មោះ ពិន ភ​ក្រ័ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ​កម្មករសំណង់ និង​ទី​៣-​ឈ្មោះ ប្រុស សុភា ភេទ​ប្រុស អាយុ​២៧ ឆ្នាំ មុខរបរ​កម្មករសំណង់​។​

​ជ​នស​ង្ស​យ័​ទាំង​៣ មាន​ទីលំនៅ​ដូចគ្នា នៅ​ភូមិ​បត់​សិរមាន់ ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ពេល​ចាប់ខ្លួន​សមត្ថកិច្ច​បាន​រុករក​ដកហូត​អាវុធ​ជា​វត្ថុតាង​មាន​៖ ចបជីក​១, ពូថៅ​១, និង​ចបកាប់​១​។​

​ជនរងគ្រោះ​ឈ្មោះ​អោម សៅ ភេទ​ប្រុស អាយុ​១៩ ឆ្នាំ មុខរបរ​កម្មករសំណង់​មាន​ទីលំនៅ​ដូច​កន្លែងកើតហេតុ របួសធ្ងន់ ក្រោយមក​បាន​ស្លាប់​តាមផ្លូវ​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ខេត្ត​ព្រះសីហនុ ។ ក្រោយ​កើ​តក​ហេតុ​សមត្ថកិច្ច​បានប្រគល់​សព ជនរងគ្រោះ ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

ជនសង្ស័យ​ទាំង​៣ សមត្ថកិច្ច​កំពុង​សាកសួរ កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់ ៕

ចំនួនអ្នកទស្សនា

    20625667

  • ថ្ងៃនេះ1541
  • ម្សិលមិញ10851
  • សប្តាហ៍នេះ68061
  • ខែនេះ183211
  • ឆ្នាំនេះ183211
  • សរុប20625667