អាជីវករ​ប្រមាណ​ជាង​២០០​នាក់​មកពី​៥​ខេត្ត​បាន​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​វប្បធម៌​បង់ពន្ធ​ចំណូល​រយៈពេល​មធ្យម​

17-November-2017 | ដោយ ពលមនសិការ

បន្ទាយមានជ័យ ៖ អាជីវករ​ប្រមាណ​ជាង​២០០​នាក់ មកពី​៥​ខេត្ត​បាន​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​វប្បធម៌​បង់ពន្ធ​ចំណូល​រយៈពេល​មធ្យម​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​ព្រះ​ច័ន្ទ​ក្រុង​សិរីសោភ័ណ​។​

​ក្នុងឱកាស​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​វប្បធម៌​បង់ពន្ធ​នេះ​មាន​សិក្ខា​ម​ប្រមាណ​ជាង​៤០០​នាក់ មាន​ខេត្តបន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ បាត់ដំបង សៀមរាប និង​ប៉ៃលិន លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា​៖​ការចុះបញ្ជី​ពន្ធដារ​និង​ការលើកទឹកចិត្ត​ពន្ធដារ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​ការកែទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​និង​ការអនុវត្ត​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យមរ​បស់​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​។​

​លោក​បាន​បញ្ជាក់ថា​៖​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​វប្បធម៌​បង់ពន្ធ​ប្រព័ន្ធ​ពន្ធដារ​នី​កម្ពុជា សិទ្ធិ​និង​កាតព្វកិច្ច​សារពើពន្ធ ការដោះស្រាយ​បណ្តឹងតវ៉ា​ពន្ធដារ ការលើកទឹកចិត្ត​ពន្ធដា​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម កំណែទម្រង់​សារពើពន្ធ អត្ថប្រយោជន៍​និង​ទំនុកចិត្ត​នៃ​ការបង់ពន្ធ​។​

​លោក សួន បវរ បាន​លើកឡើងថា​៖​អាជីវ​សហគ្រាស​ធុន​តូច​និង​មធ្យម​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​ជាការ​ងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​និង​ជា​អនុវត្ត​យុទ្ធសាស្ត្រ​កៀងគរ​ចំណូល​រយៈពេល​មធ្យមរ​បស់​អគ្គនាយកដ្ឋាន​ព​ន្ធ​ដា ៕

ចំនួនអ្នកទស្សនា

    20625487

  • ថ្ងៃនេះ1361
  • ម្សិលមិញ10851
  • សប្តាហ៍នេះ67881
  • ខែនេះ183031
  • ឆ្នាំនេះ183031
  • សរុប20625487