ព្រៃវែង ៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១០និង១៥នាទី នៅចំណុចវិទ្យាល័យរស្មីសាមគ្គីមានករណីហិង្សាមួយកើតឡើងបង្កដោយឈ្មោះ សៅ សុកឡុង ភេទប្រុស អាយុ១៧ឆ្នាំមានទីលនៅភូមិតាហ៊ុយ ឃុំកំពង់ប្រាសាទ ស្រុកពាមជរ៍ សព្វថ្ងៃជាសិស្សសាលារមកស្នាក់នៅភមិបង្អែកឃុំស្វាយភ្លោះ បានយកដាវមកកាប់លើឈ្មោះ សុខុម សុខន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកំពង់ប្រាសាទ ឃុំកំពង់ប្រាសាទ ជាសិស្សរៀនវិទ្យាល័យរស្មីសាមគ្គី បណ្តាលអោយរងរបួសជាទម្ងន់ បានបញ្ជួនទៅព្យាបាលនៅវៀតណាម។ ចំពោះជនសង្ស័យឈ្មោះសៅ សុខឡុង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពាមជរ៍ ដើម្បីចាត់ការតាមនីតិវិធី ៕