ភ្នំពេញ ៖ កាលពីថ្ងៃទី១៥ ខែវច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២៣និង៣០នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ នៅចំណុចមុខកាស៊ីណូណាហ្គាវ៉ើល ផ្លូវសួនច្បារសម្តេច ហ៊ុន សែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលពាក់ព័ន្ធនិងករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយពណ៌ សូ កូឡា) កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៣និង៣០នាទី នៅចំណុចមុខផ្ទះលេខ៥អឺសឺរ៉ូ ផ្លូវលេខ២២១ ក្រុមទី១៤ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ ជា វណ្ណា ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិ ខ្មែរ មុខបរ លក់ដូរ ស្នាក់នៅផ្ទះលេខ១៨AE០ ផ្លូវលេខ១១២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យទី១-ឈ្មោះ រ៉ង វ៉ៃហ្សិញ ហៅ ជីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនតាក់ស៊ី«វាលស្បូវ»ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ, និងទី២-ឈ្មោះ អ៊ិន បញ្ញាណារ៉ាក់ ហៅ រ៉ាក់ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវលេខ១០៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកៈ វិទ្យុទាក់ទង(អាយឌី) ម៉ាកម៉ូតូរ៉ូឡា MTS២៥០០ ចំនួន មួយគ្រឿង, កាបូបស្ពាយម៉ាក ADIDAS ពណ៌ទឹកប៊ិច ឆ្នូតពណ៌លឿងមួយ, ម៉ូតូម៉ាកឌុក ពណ៌ក្រហមលាយខ្មៅ លេខតួ០១៧៤៧៦ លេខម៉ាស៊ីន៣៩០៦X៣៥៣៥៤ ពាក់ស្លាកលេខភ្នំពេញ1CI-1213, ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ក្រហមលាយស លេខតួ CH១១០C ៩០០០២៤២ លេខម៉ាស៊ីន ៩០០០២១៩ ពាក់ស្លាកលេខ ភ្នំពេញ1GO-0551។ បច្ចុប្បន្នការិយាល័យជំនាញបានបញ្ជូនជនសង្ស័យខាងលើ ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី ៕