ភ្នំពេញ ៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៧និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ រំលោភលើទំនុកចិត្ត(ខ្ចីទូរស័ព្ទដៃយកទៅលក់) កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៦និង១០នាទី នៅចំណុចរង្វង់មូលស្តាតចាស់ផ្លូវព្រះមុនីវង្យភូមិទី១៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកអនុសេនីយ៍ឯក កាន់ វណ្ណៈ នាយប៉ុស្តិ៍នគរបាលស្រះចក បានឲ្យដឹងថាជនសង្ស័យ ឈ្មោះ ម៉ូវ វុន ហៅយក្ស ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរហៅម៉ូយភ្ញៀវរថយន្តឈ្នួល មានទីលំនៅភូមិព្រែកតាទែន ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះឈ្មោះ អុន វណ្ណឌី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរបើករថយន្តឈ្នួលមានទីលំនៅផ្ះលេខ៥១៤ផ្លូវវេងស្រេងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់ ទូរស័ព្ទដៃមួយគ្រឿង ម៉ាកOPPO ពណ៌ទិកមាសស៊ីមលេខ០១០ ៥៦៨៧២៦។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕