ពិធីបុណ្យ​ អ៊ុំ​ទូក​ រយៈពេល​២​ថ្ងៃ​ បាន​បញ្ចប់​ដោយ​រលូន​ នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​

20-November-2017 | ដោយ ពលមនសិការ

​ឧត្តរមានជ័យ​ ៖​ បុណ្យ​ អ៊ុំ​ទូក​ បណ្តែតប្រទីប​ ដែល​ជា​បុណ្យប្រពៃណី​ខ្មែរ​ ដើម្បី​ ចូលរួម​ថែរក្សា​ប្រព្រៃ​ណី​ទំនៀមទំលាប់​របស់​ដូនតា​ខ្មែរ​តាំងពី​បុរាណ​យើង​តរៀង​មក​ នៅ​ បឹង​ស្នោរ​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ បាន​ប្រារព្ធ​ធ្វើ​ ថ្ងៃ​ទី​ ១៨-១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ត្រូវ​នឹង​ថ្ងៃ​ ១៥​រោច​ ខែកត្តិក​ដល់​ថ្ងៃ​ ០១​កើត​ ខែមាឃ​ ពស​២៥៦១​ នេះ​ រួចរាល់​ជា​ស្ថាពរ​ហើយ​ ដែល​ផ្តួចផ្តើម​ដោយ​ លោក​ ស​ ថា​វី​ អភិបាលខេត្ត​ឧត្តរមានជ័យ​ រួម​ទាំង​មន្ត្រីរាជការ​ ដែល​មាន​ទូក​ចូលរួម​មក​ពី​បណ្តាល​ស្រុក​ ក្រុង​ ចំនួន​ ៥​ នា​ឱកាស​ នោះ​ដែរ​ មាន​ប្រគុំ​តន្ត្រី​រាំ​លេង​ នៅ​ពេល​រាត្រី​ ដែល​រៀបចំ​ឡើង​នៅ​បរិវេណ​បឹង​ស្នោរ​ ក្នុង​សួន​កំសាន្ត​ មុខ​អាគារ​រដ្ឋបាល​សាលាខេត្ត​ឧត្តរមានជ័យ​ ។​

 

​នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ម្សិលមិញ​ដែល​ជា​ថ្ងៃ​បញ្ចប់​ពិធីបុណ្យ​ អ៊ុំ​ទូក​ ក៏​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​សំណាក់​ ឯកឧត្តម​បណ្ឌិត​ គន់​ គី​ម​ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​ឧត្តរ​មាន​ជ​យ័​ផង​ដែរ​ ឯកឧត្តម​ នៅ​ សំ​ សមាជិក​ព្រឹទ្ធសភា​ និង​ជា​អ្នកតំណាង​រាស្ត្រ​ខេត្តឧត្តរមានជ័យ​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ឈិ​ន​ ច័ន្ទ​ពណ៌​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ឯកឧត្តម​ លោក​ជំទាវ​ ក្រុមប្រឹក្សា​ខេត្ត​ អភិបាលរង​ខេត្ត​ ថ្នាក់ដឹកនាំ​តាម​បណ្តា​អង្គភាព​មន្ទីរ​មន្ត្រីរាជការ​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ ។​

 

​លោក​ ស​ ថា​វី​ អភិបាលខេត្ត​មាន​ប្រសាសន៍​ថា​ ពិធីបុណ្យ​ អ៊ុំ​ទូក​ នេះ​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​ តាម​ផែនការ​ដែល​បាន​គ្រោងទុក​ នេះ​ជា​លើក​ទី​១២​ហើយ​ ខេត្ត​បាន​ប្រារ​ព្វ​ធ្វើ​ពិធីបុណ្យ​ អ៊ុំ​ទូក​ អ្វី​ដែល​ជា​មោទនៈភាព​នោះ​គឺ​ខេត្ត​ឧត្តរ​មាន​ជ​យ័​មិន​មាន​ទន្លេ​ ឫ​ស្ទឹង​ដែល​អាច​ផ្តល់​ភាព​ងាយស្រួល​ដល់​កា​រៀបចំ​ពិធីបុណ្យ​ អ៊ុំ​ទូក​ដូច​បណ្តា​ រាជធានី​ខេត្ត​មួយ​ចំនួន​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ !​ តែ​យើង​ទាំងអស់​គ្នា​នៅ​តែ​ខិតខំ​ពុៈ​ពារ​រៀបចំ​ពិធីបុណ្យ​នេះ​អោយ​លិច​ចេញ​ជា​រូបរាង​ និង​អោយ​មាន​ភាព​អធិកអធម​ដូច​ខេត្ត​នានា​ផង​ដែរ​។​


​លោក​ ស​ ថា​វី​ ថ្លែង​បញ្ជាក់​ថា​ ពិធីបុណ្យ​ អ៊ុំ​ទូក​ ឆ្នាំ​នេះ​នៅ​ខេត្ត​ឧត្តរ​មាន​ជ​យ័​មាន​ទូក​ចំណុះ​២២​នាក់​ ចូលរួម​ប្រ​គូ​ត​ចំនួន​១៥​ទូក​ ដែល​ជា​ទូក​ របស់​រដ្ឋបាល​ ក្រុង​-​ស្រុក​ មន្ទីរ​ និង​អង្គភាព​ជុំវិញ​ខេត្ត​ រួម​ទាំង​ទូក​របស់​ ខេត្ត​ បុរី​រាំ​ ព្រះរាជាណាចក្រ​ថៃ​ មួយ​ សរុប​ទាំងអស់​ចំនួន​១៦​ទូក​ ។​

 

​ទូក​ ដែល​ទ​ទូល​បាន​ចំណាត់ថ្នាក់​លេខ​១​ ទទួល​បាន​ពាន​មួយ​ ថវិការ​៥​លាន​រៀល​ ទូក​លេខ​ចំណាត់ថ្នាក់​លេខ​ ២​ ថវិការ​៣​លាន​រៀល​ ទូក​បាន​ចំណាត់ថ្នាក់​លេខ​៣​ ថវិការ​ ២​លាន​រៀល​ ដោយឡែក​ ទូក​១៣​ទៀត​ទទួល​បាន​ថវិកា​ លើកទឹកចិត្ត​ដល់​កីឡាករ​ កីឡា​ការ​នី​ របស់​ឯកឧត្តម​បណ្ឌិត​ គន់​ គី​ម​ មួយ​លាន​រៀល​ផង​ដែរ​ ៕​ 

ចំនួនអ្នកទស្សនា

    20625327

  • ថ្ងៃនេះ1201
  • ម្សិលមិញ10851
  • សប្តាហ៍នេះ67721
  • ខែនេះ182871
  • ឆ្នាំនេះ182871
  • សរុប20625327