សៀមរាប ៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរង និងជាប្រធានផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ថាលោកចំណាយ ថវិកា ផ្ទាល់ខ្លួនដើម្បីកម្មង់ទិញម៉ាស៊ីន ស្កែនក្រយ៉ៅ ដៃចំនួន២គ្រឿង មួយគ្រឿងផ្តល់ជូនមជ្ឈមណ្ឌលស្តារនិតិសម្បទា និង មួយគ្រឿងទៀតផ្តល់ជូន ការិយាល័យប្រឆាំគ្រឿងញៀន ខេត្តសៀមរាប សម្រាប់គ្រប់គ្រងទិន្នន័យ ជនល្មើស ដែលធ្លាប់ចាប់ខ្លួន និងធ្លាប់ចូលមជ្ឈមណ្ឌលស្តារនិតិសម្បទា ដែលស្ថិតក្នុងភាពមិនរាងចាល។
លោកបន្តថាការប្រើប្រាស់ម៉ាស៊ីនប្រភេទនេះគឺជាលើកទី១ហើយដែលមានប្រើក្នុងខេត្តសៀមរាបយើងមុនគេ។ លោកបន្តថាតម្លៃវាថ្លៃគួរសមដែរ។ លោកបញ្ជាក់ថាតួនាទីរបស់ម៉ាស៊ីនស្កែនក្រយ៉ៅដៃនេះគឺអាចឲ្យកម្លាំងនគរបាលយើងដឹងច្បាស់ថាជនល្មើសនីមួយៗធ្លាប់ជាប់ពាក់ព័ន្ធនឹងបទល្មើសអ្វីខ្លះហើយធ្លាប់ជាប់ប៉ុន្មានដង។ លោកបញ្ជាក់ថានៅពេលចាប់បានជនល្មើសបានគឺយើងឲ្យគាត់ស្កែនក្រយ៉ៅមេដៃទាំងសងរួចបន្តនិតិវិធីបញ្ជូនទៅតុលាការ។
លោកបញ្ជាក់បន្ថែមទៀតថាទោះជាយ៉ាងនេះក្តីគាត់សង្ឃឹមថាពេលដែលមានម៉ាស៊ីននេះហើយយើងនឹងអាចគ្រប់គ្រងជនល្មើសបានកាន់តែច្បាស់ ៕